ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនីហែលទឹក ហែមថុន វិទីនីកាន់តែរកបានចំណូល

134

​ភ្នំពេញ៖កីឡាការិនីហែលទឹក ហែមថុន វិទីនី ដែលជាចៅបង្កើតលោកព្រឹទ្ធាចារ្យ ហែម ថុនណញក្នុងរយៈ
ពេលមួយខែចុងក្រោយនេះកីឡាការិនីរូបនេះហាក់កាន់តែត្រូវប៉ាន់ទ្វេរឡើងថែមទៀត ។
បន្ទាប់ពីក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនលក់សម្ភារៈហែលទឹកTYRនោះ​ពេលនេះកីលាការិនីហែលទឹកដ៏ឆ្នើមរូបនេះ​បានក្លាយជាទូតសុច្ឆន្ទៈឲ្យក្រុមហ៊ុនលក់សម្ភារៈកីឡា Reebok ដែលជាយីហោរកីឡាដ៏ល្បីល្បាញមួយនៅ
លើពិភពលោក ។

កីឡាការិនីហែលទឹក ហែមថុន វិទីនីបាននិយាយថា នាងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបាន ក្លាយជាទូតសុច្ឆន្ទៈក្រុមហ៊ុនReebok នៃប្រទេសកម្ពុជា ហើយនឹងជាសមាជិករបស់គ្រួសារ Reebok។នាងនិយាយថា​​ នេះជាផលិតផលកីឡាដែលនាងខ្ញុំចូលចិត្តប្រើសម្រាប់ការហ្វឹកហាត់ gym ក៏ដូចជាdry land ផ្សេងៗដែរ ពាក់ព័ន្ធក្នុងការបង្កើនកម្លាំងភាពអំណត់​ក្នុងការហ្វឹកហាត់ជាម៉ាកមួយ​ដែលសម្បូរទៅដោយឧបករណ៍ហ្វឹកហាត់ជាច្រើនដែរ ខ្ញុំពេញចិត្តបំផុតអ្វីដែរពិសេសឥឡូវនេះ កំពុងតែដាក់ដំណើរការលក់នៅក្នុងប្រទេសយើងហើយ។

​នេះជាលើកដំបូងហើយដែលផលិតផលកីឡាម៉ាក Reebok មានហាងជាផ្លូវការ និងផ្ដាច់មុខនៅក្នុងប្រទេសកម្ពុជា ។ហាងនេះមានទីតំាងស្ថិតនៅផ្ទះលេខ 116AB ផ្លូវមហាវិថីព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខែ្មរហែលទឹកបាននិយាយថា នេះជាកិត្តិយសរបស់សហព័ន្ធខែ្មរហែលទឹក និងកីឡាករ-កីឡាការិនីហែលទឹក​ យើងដែលបានក្លាយខ្លួនជាអគ្គរាជទូតតំណាងឲ្យក្រុមហ៊ុនReebok គឺជាក្រុមហ៊ុនល្បីឈ្មោះ ដំបូងគេបង្អស់នាំចូលគ្រប់សម្លៀកបំពាក់កីឡា៕

អត្ថបទដែលជាប់ទាក់ទង