ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរមីន ៖ ប្រទេសកាណាដា បន្តគាំទ្រវិស័យសកម្មភាពមីន ដើម្បីឲ្យសម្រេចគោលដៅកម្ពុជា គ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥

107


ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី៨ ខែសីហា ឆ្នាំ២០១៨ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខា រវាង កាណាដា និង UNDP លើកិច្ចព្រមព្រៀងថវិកាជំនួយ លើវិស័យបោសសំអាតមីននៅកម្ពុជា។ រដ្ឋាភិបាលកាណាដា បានប្រកាសបន្ដ ​ជំនួយគាំទ្រការបោសសំអាតមីន នៅកម្ពុជា ដើម្បីសម្រេចគោលដៅកម្ពុជា គ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥។

បើយោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់អាជ្ញាធរមីន បានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៤ មករដ្ឋាភិបាលកាណាដា បានចូលរួមវិភាគទានប្រមាណ៥០ដុល្លារ លើកកិច្ចការងារបោសសម្អាតមីន និងថវិកាបន្ថែម​សម្រាប់ជំនួយជនរងគ្រោះ។ រដ្ឋាភិបាលកាណាដា មានក្ដីរីករាយក្នុងការបន្ដរួមចំណែកលើវិស័យមីន នៅកម្ពុជានេះ។

រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញធ្វើយ៉ាងណាសម្រេចគោលដៅ កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥​ដោយ បានរួមសហការ
យ៉ាងរឹងមាំ ជាមួយនឹងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីទទួលបានជោគជ័យលើកិច្ចការនេះ។ ដើម្បីជួយសម្រេចគោលដៅ កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥ រដ្ឋាភិបាលកាណាដា បានប្រកាសបន្ដ​​ជំនួយគាំទ្រ ការបោសសំអាតមីន នៅកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីន បានដកស្រង់សំដីរបស់ លោកស្រី Allison Stewart ភារៈធារីនៃការិយាល័យកិច្ចការ ស្ថានទូតកាណាដា ដោយអ្នកស្រីបានថ្លែងថា ចាប់ពីឆ្នាំ១៩៩៤មក រដ្ឋាភិបាលកាណាដា បានចូលរួមវិភាគទានប្រមាណ៥០លានដុល្លារ លើកកិច្ចការងារបោសសម្អាតមីន និងថវិកាបន្ថែម​សម្រាប់ជំនួយជនរងគ្រោះ។ រដ្ឋាភិបាលកាណាដា មានក្ដីរីករាយក្នុងការបន្ដរួមចំណែកលើវិស័យមីន នៅកម្ពុជានេះ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសម្ដែងការកោតសសើរ​ចំពោះសកម្មភាពមនុស្សធម៌ របស់រដ្ឋាភិបាលកាណាដា ដែលបានបន្ដផ្ដល់នូវការគាំទ្រ លើវិស័យសកម្មភាពកំចាត់មីន នៅកម្ពុជា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញធ្វើយ៉ាងណាសម្រេចគោលដៅកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥​ដោយ បានរួមសហការគ្នាយ៉ាងរឹងមាំជាមួយនឹងភាគីពាក់ព័ន្ធ ដើម្បីទទួលបានជោគជ័យលើកិច្ចការនេះ៕


អត្ថបទដែលជាប់ទាក់ទង