ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនន់ទឹកភ្លៀងប៉ះពាល់ភូមិចំនួន ២ របស់ឃុំរាបរយ ស្រុករវៀង

118

ព្រះវិហារ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ច្រើនជាប់ៗគ្នា បានបង្កឲ្យមានជំនន់ទឹកភ្លៀងប៉ះពាល់ភូមិចំនួន ២ គឺភូមិបង្នន និងភូមិស្រែ របស់ឃុំរាបរយ ស្រុករវៀង ខេត្តព្រះវិហារ និងតំបន់មួយចំនួនទៀតនៅព្រំប្រទល់ខេត្តព្រះវិហារ-ខេត្តស្ទឹងត្រែង ។ មកដល់ម៉ោង ៤ រសៀល ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកបាន និងកំពុងស្រកចុះវិញជាបណ្តើរៗហើយ ។

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ ភូមិបង្កននិងភូមិស្រែ ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ កំពុងប្រឈមបញ្ហាទឹកជំនន់ ដោយសារទឹកអូរបានហក់ឡើងខ្លាំង នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ។

លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀង បានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណ២០គ្រួសារ រស់នៅភូមិបង្នន និងភូមិស្រែ ឃុំរៀបរយ ស្រុករវៀង បានរងគ្រោះដោយទឹកជំនន់ ដោយសារទឹកអូរហក់ឡើងខ្លាំង បណ្តាលឲ្យលិចក្រោមផ្ទះ និងផ្លូវនានាក្នុងភូមិ ដែលករណីទឹកជំនន់យ៉ាងគំហុកនេះកើតឡើង គឺបណ្តាលមកពីរទឹកជន់នៅអូរឡង់ និងអូរលួច ប៉ុន្តែប្រជាពលរដ្ឋរងគ្រោះ ត្រូវបានសមត្ថកិច្ចជួយសង្រ្គោះរកទីទួលសុវត្ថិភាពហើយ។

លោកអធិការស្រុក បានឲ្យដឹងទៀតថា ទឹកអូរដែលបណ្តាលឲ្យជន់លិចភូមិប្រជាពលរដ្ឋនេះ គឺបណ្តាលមកពីទឹកភ្លៀង មិនមែនបណ្តាលមកពីទឹកស្ទឹងសែននោះទេ ដូច្នេះបើសិនជាមិនមានភ្លៀងធ្លាក់ខ្លាំង ក៏ទឹកអូរមិនឡើងជន់លិចភូមិប្រជាពលរដ្ឋបែបនេះឡើយ។ គិតត្រឹមមកដល់ពេលនេះ ទឹកចាប់ផ្តើមស្រកបន្តិចម្តងៗហើយ។ ប៉ុន្តែកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ចុះទៅទីនោះប្រចាំការ ដើម្បីត្រៀមសង្គ្រោះប្រជាពលរដ្ឋ បើមេឃនៅតែបន្តធ្លាក់ភ្លៀងទៀត៕

អត្ថបទដែលជាប់ទាក់ទង