ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដកកាំភ្លើងបាញ់មេឃ១០គ្រាប់ ប្រជាពលរដ្ឋក្បែរខាងភ័យញ័រខ្លួន មិនហ៊ានចេញពីផ្ទះ

74
ភ្នំពេញ៖ ស្នូកាំភ្លើងបានផ្ទុះឡើងប្រមាណ១០គ្រាប់ជាប់ៗគ្នា បណ្តាលអោយ ប្រជាពលរដ្ឋក្បែរខាងភ័យញ័រខ្លួន មិនហ៊ានចេញពីផ្ទះរហូតប៉ូលីសមកដល់នឹងចាប់ជនបង្កបានទើបប្រជាពលរដ្ឋហ៊ានចេញពីក្នុងផ្ទះ។
  ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ប្រហែលជាង២ រសៀល ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុច ចំណុចបន្ទប់ជួលជាន់ទី៣  ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ។
 ជនបង្កត្រូវបានគេស្គាល់ ឈ្មោះ កែវ សុផល អាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីនគរបាល អន្តរាគមន៍ពិសេស នៃអគ្គស្នងការនគរបាលជាតិ ស្នាក់នៅបន្ទប់ជួលជាន់ទី៣  ភូមិព្រៃទាគាត់បានប្រើប្រាស់កាំភ្លើងខ្លីម៉ាកា៥៤បាញ់បោះចំនួន១០គ្រាប់ហើយកាំភ្លើងនោះក៏ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យដកហូត និងរកឃើញគ្រាប់កាំភ្លើងចំនួន៤គ្រាប់ រួមជាមួយសំបកគ្រាប់ជាច្រើនទៀតផងដែរ។
  ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹង
ថា នៅវេលាកើតហេតុខាងលើពួកគាត់បានឃើញបុរសខាងលើឈរកាន់កាំភ្លើងនៅជាន់ទី៣ផ្ទះជួលខាងលើ បន្ទាប់មកស្រាប់បាញ់ឡើងលើជាច្រើនគ្រាប់តែម្ដងដោយមិនដឹងថាគាត់មានវិបត្តិអ្វីឡើយ។
  ពេលនោះដោយខ្លាចមានគ្រោះថ្នាក់ពួកគាត់បាននាំគ្នារត់ចូលក្នុងផ្ទះទាំងព្រលឹងចុងសក់ ក្រោយមកបន្ទាប់ពីឃើញកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះទៅដល់នាំខ្លួនបុរសនេះទើបពួកគាត់ហ៊ានចេញក្រៅផ្ទះ បន្ទាប់មកនគរបាលបាននាំគាត់ទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង