ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តកុងតឺន័រកៀរម៉ូតូ រួចកិនពីលើក្បាល បណ្តាលឲ្យស្លាប់ទាហានម្នាក់

287

ភ្នំពេញ÷បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូលឿន ត្រូវរថយន្តកុងតឺន័រ កៀររួចកិនពីលើក្បាល បណ្ដាលឲ្យស្លាប់។ ចំណែកឯជនបង្កបន្តបើកទៅមុខ រត់គេចខ្លួនបាត់ស្រមោល នៅវេលាម៉ោង៩ និង ១៥ នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ឈ្មោះ ប៉ាង បញ្ញា ភេទប្រុស មុខរបរផ្នែកកងឯកភាពវិទ្យា ស្ថានឯកភាពបច្ចេកទេសយោធាតេជោហ៊ុនសែន មានស្រុកកំណើតនៅ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់ជិះម៉ូតូម៉ាក PCX ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1HI 99 36 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្តកុងតឺន័រមួយគ្រឿទៀត មិនចាំផ្លាកលេខបើកបរពីក្រោយ ក្នុងទិសដៅស្របទិសពីលិចមកកើតដូចគ្នា រួចវ៉ាជេងជ្រុលទៅកៀរម៉ូតូ ឲ្យបណ្តាលឲ្យដួល រួចកិនពីលើបន្ថែមបណ្តាលឲ្យបែកក្បាលស្លាប់ក្នុងថ្លុកឈាម។ រួចបន្តបើកទៅមុខរត់គេចខ្លួនបាត់ស្រមោល៕

អត្ថបទដែលជាប់ទាក់ទង