ជនបរទេសម្នាក់ បាត់បង់ជីវិតនៅខណ្ឌដូនពេញ
ភ្នំពេញ៖សមត្ថកិច្ចបានអោយដឹងថា មាន ជនជាតិអាមេរិកស្លាប់
នៅម៉ោង៥នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះនៅចំណុចផ្ទះជួលលេខ៤៣អឺមួយ ផ្លូវលេខ១៧២ ភូមិ៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ
អត្តសញ្ញាណសពសាកសពឈ្មោះ CICCONE JR FRANK WILLIAM ជនជាតិអាមេរិក(AMERICAN) ភេទប្រុស អាយុ៦៤ឆ្នាំ កាន់លិខិតឆ្លងដែនលេខ564731607 មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមការបំភ្លឺរបស់សាក្សីឈ្មោះក្រឹម ហឿន ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរនៅផ្ទះ ស្រុកកំណើតឃុំពាមរាំង ស្រុកលើដែក ខេត្តកណ្ដាល ដែល
ត្រូវជាប្រពន្ធសព បានឲ្យដឹងថា នាងខ្ញុំនិងជនរងគ្រោះបានរស់ជាមួយគ្នាប្រហែលជា១០ឆ្នាំហើយ កាលពីដើមឆ្នាំ២០១៦ គាត់បានចេញទៅព្យាបាលជំងឺរលាកស្រោមខួរក្បាលនៅប្រទេសអាមេរិករយៈពេលមួយឆ្នាំ រហូតដល់ដើមឆ្នាំ២០១៧គាត់បានតឡប់មកវិញបានប្រហែលពីរទៅបីខែគាត់ក៏បានដួលធ្លាក់ពីកាំជញ្ដើរបណ្ដាលអោយបាក់ភ្លៅខាងស្ដាំនាងខ្ញុំបានជូនគាត់ទៅព្យាបាលដោយដាក់ដែកនៅមន្ទីសំរាកព្យាបាលចិន្តាគ្លីនិក ជាប្រចាំជនរងគ្រោះតែងតែចុះទៅខាងក្រោមដើម្បីញាំអាហារជារាងរាល់ព្រឹក និងជាប្រចាំជនរងគ្រោះ តែងតែទៅពិនិត្យសុខភាពនៅប្រទេសអាមេរិកមួយដងក្នុងមួយឆ្នាំ ។លុះដល់នៅថ្ងៃម៉ោងដឹងកើតហេតុខាងលើនាងខ្ញុំបានទៅដាស់គាត់អោយក្រោកទៅញាំកាហ្វេនៅពេលនោះខ្ញុំបានឃើញគាត់មានសភាពស្លេកស្លាំង ហើយបានអង្រួននិងហៅតែមិនមានសកម្មភាពឆ្លើយតបទើបដឹងថាស្លាប់រួចខ្ញុំក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិជ័យជំនះតែម្ដង(ជនរងគ្រោះតែងតែជក់បារីជាប្រចាំប្រហែលបីកញ្ចប់ក្នុងមួយថ្ងៃ)។
ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ការិ.ព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យសើបអង្កេតនិងអនុវត្តន៍និតិវិធិផែនការងារអន្តោប្រវេសន៍ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។
សន្និដ្ឋានជាលទ្ធផលតាមការពិនិត្យការិយាល័យ ជំនាញបច្ចេកទេស និងលោកឧញ្ញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័តបានបញ្ជាក់ថា ស្លាប់ដោយជំងឺបេះដូង។
សំភារៈសព,កុំព្យូទ័រយួរដៃម៉ាក(Dell)ចំនួន០១គ្រឿង,អត្តសញ្ញាណប័ណ្ណសញ្ជាតិអាមេរិកចំនួន០១សន្លឹក
កាតធនាគារ(ATM)ចំនួន០៣សន្លឹក បានប្រគល់អោយការិយាល័យសើបអង្កេតនិងអនុវត្តន៏និតិវិធីផែនការងារអន្តោប្រវេសន៍ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន។
ចំពោះលិខិតឆ្លងដែនជនជាតិអាមេរិកលេខ564731607បានប្រគល់អោយនាយកដ្ឋាននគរបាលបច្ចេកទេសក្រសួងមហាផ្ទៃដើម្បីរក្សាទុក។
ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញ បច្ចេកទេស បានដឹកយកសាកសពទៅរក្សាទុកនៅសាលតម្កល់សពវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕