ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធាន​អនុសាខា​កាកបាទក្រហម​ខណ្ឌចំការមន ចុះ​ចែក​អំណោយ មនុស្សធម៌​ជូន​ដល់​គ្រួសារ​ក្រីក្រ​២០​គ្រួសារ រស់នៅ​សង្កាត់​ទន្លេបាសាក់​

59

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០២០​នេះ អនុសាខា​កាកបាទក្រហម​ខណ្ឌចំការមន  បានរៀបចំ​ពិធី​ចែក​អំណោយ​មនុស្សធម៌ ជូន​ដល់​ក្រុមគ្រួសារ​ប្រជាជន​ក្រីក្រ​ចំនួន  ២០​គ្រួសារ  ដែល​រស់នៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ពិធី​ចែក​អំណោយ​នាពេលនេះ​ប្រព្រឹត្ត​ក្រោម​អធិបតីភាព​លោក  ថេ​ង  សុ​ថុល  ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌចំការមន  និង​លោក  ព្រុំ  សំខាន់  ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌចំការមន​ព្រមទាំង​ចៅសង្កាត់​ទន្លេបាសាក់​ផងដែរ​។​

ចំពោះ​អំណោយ​ចែកជូន​ប្រជាជន​ទីទ័ល​នាពេល​ថ្ងៃនេះ​ដោយ​ក្នុង​មួយ​០១​គ្រួសារៗ​ទទួលបាន​អង្ករ​,  ទឹកត្រី​,  ទឹក​ស៊ី​អ៉ី​វ​,  ត្រីខកំប៉ុង​,​ស្កសរ​,  សាប៊ូ​,  ម៉ាស​,  ទឹក​អាកុល​,  ទឹកដោះគោ​,  មី  និង​ថវិកា​មួយចំនួន​ផងដែរ​។​

ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន​ដោយបាន​មានមតិ​លើកឡើង​ដោយ​ស្នើរ​ដល់​បងប្អូន​ប្រជាជន​សូម​ថែរក្សា​ធ្វើ​អនាម័យ​ខ្លួនប្រាណ​អោយបាន​ស្អាត​ត្រឹមត្រូវ​ជានិច្ច ពោលគឺ​រស់នៅ​ស្អាត ហូប​ស្អាត​ព្រមទាំង​ប្រើប្រាស់​ពាក់​ម៉ាស​ការពារ​អោយបាន​ត្រឹមត្រូវ និង​ជាប្រចាំ​ពិសេស​ពេលធ្វើ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ ហើយ​ត្រូវរ​ក្សាគ​ន្លាត​គ្នា​អោយបាន​យ៉ាងតិច​១,៥០​ម៉ែត្រ ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ដូចនេះ​យើង​ត្រូវ​ចូលរួម​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

គួ​បញ្ជាក់​ផងដែរ​នៅ​អំឡុង​ពាក់កណ្ដាល​ខែធ្នូ​ឆ្នាំ​២០២០​នេះ អនុសាខា​កាកបាទក្រហម​ខណ្ឌចំការមន បាន​ចុះ​ចែក​អំណោយ​ដល់​ប​ប្រជាជន​ក្រីក្រ បាន​ចំនួន​៨០​គ្រួសារ​ហើយដោយ​បូករួម​នៅថ្ងៃនេះ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង