ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​និង​មន្ទីរ​កសិកម្ម បាន​អំពាវនាវ​ដល់​ឈ្មួញ ជួយ​រក​ទីផ្សារ ទិញ​បន្លែ​គ្រប់​ប្រភេទ​ពី​កសិករ ដែល​ពួក​គាត​ដាំ​បាន​

78

​ត្បូងឃ្មំ​៖ មន្ដ្រី នៃ​មន្ទីរ​កសិកម្ម រួមជាមួយ មន្ដ្រី អាជ្ញាធរខេត្ត​ត្បូងឃ្មុំ បាន​ចុះ​ពិនិត្យ ជួយ​ផ្សព្វផ្សាយ និង​ជួយ​រក​ដំណោះស្រាយ​បញ្ហា​ប្រមូល​ទិញ​ត្រសក់ ដោយ​អំពាវនាវ​ដល់ អ្នកពាក់ព័ន្ធ ជួយ​សហការ​ស្វែងរក​ទីផ្សារ ដើម្បី​ជួយ​សម្រួល​ជីវភាព​របស់​ប្រជាកសិករ ដែល​ពួក​គាត​កំពុង​ដាំ​បន្លែ​ធម្មជាតិ​គ្រប់មុខ ទទួលបាន​ផល​ល្អ​ច្រើន ជាង​ឆ្នាំមុនៗ ។ ដំណើរ​ចុះ​ពិនិត្យ​នេះ បាន​ប្រ​ព្រឹ​ត្ដទៅ​កាលពី​ថ្ងៃទី​១៨ ធ្នូ ឆ្នាំ​២០២០ ដោយ មានការ​ចូលរួម​ពី​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ និង​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​ទៀតផង​ដែរ ។
លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ បាន​មានប្រសាសន៍ថា​៖ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ត្រសក់​ជន់​ជោរ ខ្វះ​ទីផ្សារ នេះ លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ក៏បាន​ស្នើរ​ឲ្យ​មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត ជួយ​ផ្សព្វផ្សាយ បន្ដ​ដល់​ឈ្មួញ​រកស៊ី និង​អ្នក ដែល​ពាក់ព័ន្ធ​ទាំងអស់ សូម​សហការគ្នា​ជួយ​រក​ទីផ្សារ​ជូន​ប្រជាកសិករ​ដែល​ដាំ​ដំណាំ​ត្រសក់ និង​បន្លែ​គ្រប់​ប្រភេទ ឱ្យមាន​ទីផ្សារ​សម្រាប់​លក់​បាន​តម្លៃ​សមរម្យ ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ពួកគាត់ ។​
លោក​បន្តថា ជំហាន​ដំបូង​នេះ មន្ទីរ​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ កំពុង​រក​អ្នកបញ្ជា​ទិញ​ក្នុងតម្លៃ​មួយ​សមរម្យ ជាការ​លើកទឹកចិត្ត​កសិករ​ឱ្យ​ខិតខំ​ដាំ​ដំណាំ​បន្ថែមទៀត ប៉ុន្តែ​ត្រូវ​ផ្លាស់ប្តូរ​មុខ​បន្លែ ដោយ​ជ្រើស រើសយក​ប្រភេទ​បន្លែ​មាន​ទីផ្សារ ទទួលបាន​តម្លៃ​ខ្ពស់ រក្សាទុក​បានយូរ ចៀសវាង​ការដាំ​បន្លែ​ដដែលៗ​ជាន់គ្នា ដែល​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​និង​ទីផ្សារ បច្ចុប្បន្ន ។
ទាក់ទង​នឹង​ទីផ្សារ គឺ​មន្ទីរ​បាននិងកំពុង​ទំនាក់ទំនង​ទៅ​អ្នកបញ្ជា​ទិញ​មួយចំនួន និង​ទីផ្សារ​ធំៗ ហើយ ហើយ​បាន​ពន្យល់​ណែនាំ​ដល់​ពួកគាត់​នៅក្នុង​ក្រុម​ឱ្យ​ចេះ​ធ្វើ​ទីផ្សារ គឺថា ចេះ​យក កសិផល នៅក្នុង​ស្រុក​របស់ខ្លួន ទៅ​លក់​នៅលើ​ទីផ្សារ​តូច​.​ធំ​ដោយ​ក្នុង​សមរម្យ​ជាដំបូង​នៅពេល​អ្នកទិញ​យកទៅ​ពិសារ​ឃើញថា​របស់​ធម្មជាតិ​គេ​និង​ផ្សព្វផ្សាយ​បន្ដ​រួច​យើង​ទើប​ពង្រីក​តម្លៃ ។ ទន្ទឹមគ្នា​នឹង​កំពុង​រក​អ្នកបញ្ជា​ទិញ​ធំៗ ហើយ ក្រុម​ផលិត​ហ្នឹង ត្រូវ​ចេះ​ប្រជុំ​ពង្រឹង​គ្នា រៀបចំ​ផែន ការដាំ ទាំង​ប្រភេទ​ដំណាំ​ត្រូវ​ដាំ ទាំង​ពេលវេលា ដែល​ត្រូវ​ចាប់ផ្ដើម​ដាំ ធ្វើយ៉ាងណា​កុំឱ្យ​ពិបាក​រក​ទីផ្សារ ។​
សូមបញ្ជាក់ថា​៖ ក្នុងពេល​ចុះ​ពិនិត្យ​បន្លែ​ធម្មជាតិ​របស់​ប្រជាកសិករ​នេះដែរ​លោក ជាម ច័ន្ទ​សោភ័ណ និង​លោកស្រី ក៏បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន ជូន​ដល់​កសិករ​ដាំ​ត្រសក់​ដែល​កំពុង​រង​ផលប៉ះពាល់​ពី​តម្លៃ នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ចំនួន​៣៩​គ្រួសារ ដោយ​ក្នុង​១​គ្រួសារៗ ទទួលបាន​ថវិកា​ចំនួន​៥០០,០០០ រៀល និង​បាន​ជួយ​ទិញ​ត្រសក់​ចំនួន​៤​តោន ចែកជូន​
​នគរបាល កងរាជអាវុធហត្ថ កងទ័ព កងពល​លេខ​២១ ពន្ធនាគារ និង​សម្រាប់ ចែ​ទៅ​មន្ទីរពេទ្យបង្អែក​នានា នៅក្នុង​ខេត្ដ​ផងដែរ​៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង