ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ លែងសត្វអណ្តើកសមុទ្រ (ល្មិច) លើកទី១២០

59

ព្រះសីហនុ៖ នៅថ្ងៃសុក្រ ៤កើត ខែបុស្សឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោកឧកញ៉ា ទៀ វិចិត្រ ប្រាប់ថា ដើម្បីចូលរួមការអភិរក្សសត្វកម្រ សត្វអណ្តើកសមុទ្រ (ល្មិច) មួយក្បាលនេះ ជាការលែងលើកទី១២០ ឱ្យវារស់នៅក្នុងសមុទ្រធម្មជាតិវិញនៅប្រជុំកោះរ៉ុង។ លោកឧកញ៉ា ក៏បានថ្លែងអំណរគុណដល់ បងប្អូនប្រជានេសាទសមុទ្រ ដែលកន្លងមកបានចូលរួម សហការនាំយកសត្វអណ្តើកសមុទ្រ មកប្រគល់ជូនរូបលោកឧកញ៉ា ក្រោយពេលពួកគាត់នេសាទបាន។ លោកឧកញ៉ា ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់សហគមន៍ មន្ត្រីរាជការគ្រប់ស្ថាប័ន ជាពិសេសអ្នកនេសាទសមុទ្រ សូមបន្តជួយការពារអណ្តើកសមុទ្រ។

អត្ថបទដែលជាប់ទាក់ទង