សមាជិកក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌប្ញស្សីកែវ ប្រមាណជាង ២០០នាក់ បានទទួលឯកសណ្ឋានថ្មីនិងម៉ាស ជែលលាងដៃពីអភិបាលខណ្ឌប្ញស្សីកែវ
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានរៀបចំ ពិធីសំណេះសំណាល និងឧបត្ថម្ភ ឯកសណ្ឋានជូនដល់ សមាជិកា សមាជិកាក្រុមប្រឹក្សាខណ្ឌ និង មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌប្ញស្សីកែវ គ្រប់លំដាប់ថ្នាក់ ប្រមាណជា ២០០ ឈុត ព្រមទាំងបានផ្សព្វផ្សាយ អំពីវិធានពង្រឹងការការពារ ការបង្ការ និងការទប់ស្កាត់នៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេស ការចូលរួមទប់ស្កាត់ការរីករាលដាល នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា។
ពិធីខាងលើនោះធ្វើឡើង ក្រោមអធិបតីភាពលោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ ព្រមទាំង មានការចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ នាយករងរដ្ឋបាលខណ្ឌ និងប្រធាន អនុប្រធាន ការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ។
ឆ្លៀតក្នុងឱកាសនោះ លោកជា. ពិសីអភិបាលខណ្ឌ បានប្រគល់ឯកសណ្ឋាន ជែលលាងសម្អាតដៃ និងម៉ាស ជូនដល់ លោក លោកស្រី អភិបាលរងខណ្ឌ នាយករងរដ្ឋបាលខណ្ឌ និងតំណាងការិយាល័យចំណុះ រចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ សម្ភារៈដែលមានចំនួនសរុបរួមមាន ៖ ជែលលាងដៃសរុបចំនួន ៤៦ ដប និងម៉ាសសរុបចំនួន ៦,១០០ ម៉ាស៕