ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញនឹងមានការផ្លាសប្តូរពីការប្រជុំនៅក្នុងម៉ាស៊ីនត្រជាក់ទៅប្រជុំនៅតាមទីសាធារណៈវិញ

147
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន បានប្រកាសឲ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញលើកក្រោយ ត្រូវប្តូរពីការប្រជុំក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ទៅប្រជុំតាមទីសាធារណៈនានាក្នុងខណ្ឌទាំង១២ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមស្តាប់ និងលើកជាសំណើរឬសំណូមពរជាក់ស្តែងតែម្តង។
   លោកប្រធានក្រុមប្រឹក្សាលើកឡើងទៀតថា នេះជាការកែលំអររបៀបរបបធ្វើការសំរាប់អាណត្តិទី៦នៃរដ្ឋសភា នឹងតាមអនុសាសន៏របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដោយណែនាំឲ្យអាជ្ញាធរដែនដី មន្ត្រីពាក់ពន្ធ័ទាំងអស់គ្រប់លំដាប់ថ្នាក់ត្រូវជំរុញការបំរើប្រជាពលរដ្ឋឲ្យកាន់តែសកម្ម កាន់តែគៀកជិតប្រជាពលរដ្ឋ និងមានប្រសិទ្ធិភាពជាងមុនដោយមិនបន្ធូដៃឡើយចាប់ពីក្រោយការបោះឆ្នោតនេះតទៅ។
​   លោកម៉ប់ សារិន បានលើកឡើងដូច្នេះកាលពីព្រឹកថ្ងៃទី០៩សីហា២០១៨ ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញលើកទី៥១ អាណត្តិទី២ ដោយមានវត្តលោក លោកស្រី ជាអភិបាលរងរាជធានី ៣រូបនិងមន្ត្រីតំណាងអោយអាជ្ញាធររាជធានីភ្នំពេញជាច្រើនរូបទៀត។
  ជាមួយគ្នានេះលោកម៉ប់ សារិន ក៏បានជំរុញឲ្យរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់លើការត្រៀមបង្ការជាមុនក្នុងពេលជំនន់ទឹកទន្លេមេគង្គកំពុងហក់ឡើងនាពេលនេះ និងសុំឲ្យយកចិត្តទុកដាក់ពីបញ្ហាការផ្ទុះឡើងនូវជំងឺគ្រុនឈាមដែលបានកើតឡើងក្នុងរដូវវស្សានេះទាំងលើកុមារ និងមនុស្សចាស់។
   លោកហួត ហៃ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញបានឆ្លើយតបទៅនឹងការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញដែលបង្ហាញពីក្តីបារម្មណ៏រឿងទីលានចាក់សំរាមក្នុងខណ្ឌដង្កោ ដែលជិតពេញទៅហើយនោះថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងគិតគូរកដៃគូវិនិយោគបង្កើតទីលានចាក់សំរាមថ្មីដែលទីលានចាក់សំរាមកំពុងប្រើប្រាស់សព្វថ្ងៃមានទំហំ ៣២ហិកតាដែលតាមការព្យាករណ៏ទីលានចាក់សំរាមបច្ចុប្បន្ននឹងពេញព្រៀបនៅក្នុងឆ្នាំ២០២១ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង