ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់៣នាក់ភ្លាមៗនៅកន្លែង​ដោយសារបើកម៉ូតូ បុកឡានឈប់ពីក្រោយ

88


សៀមរាប ៖ តាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចស្រុកពួក បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរ រវាងរថយន្តនិងម៉ូតូ ដោយម៉ូតូជិះឌុបគ្នា៣នាក់ បើកទៅបុករថយន្តកំពុងឈប់ពីក្រោយ បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៣នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង២២ និង៣៥នាទី នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នេះ ដែលករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើង នៅចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

តាមសេចក្ដីរាយការណ៍បានបញ្ជាក់ទៀតថា មូលហេតុនេះ គឺម៉ូតូជិះគ្នា៣នាក់ ក្នុងនោះមានស្រីម្នាក់ ។ ពួកគេបានជិះម៉ូតូហុងដាឌ្រីមសេ១២៥ មួយគ្រឿង បើកបរមកពីលិចទៅកើត បុកនឹងរថយន្តពីក្រោយដែលកំពុងឈប់ ដោយសាររថយន្តខូចបែកកង់ ហើយម្ចាស់រថយន្តបានគេចខ្លួនបាត់ក្រោយពេលកើតហេតុ។ ជនរងគ្រោះទាំង៣នាក់នេះ រស់នៅក្នុងឃុំមុខប៉ែន ក្នុងស្រុកពួក ៕

អត្ថបទដែលជាប់ទាក់ទង