ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងត្បូងនិងកូរ៉េខាងជើងនឹងធ្វើកិច្ចចរចាថ្នាក់ខ្ពស់ សម្រាប់ការរៀបចំកិច្ចប្រជុំកំពូល នៅថ្ងៃចន្ទ១៣សីហាខាងមុខ

115

កូរ៉េខាងត្បូងយល់ព្រមឱ្យធ្វើកិច្ចចរចាថ្នាក់ខ្ពស់នៅថ្ងៃទី 13 ខែសីហា ដើម្បីពិភាក្សាពីការអនុវត្តសេចក្តីថ្លែងការណ៍ Panmunjom និងពិភាក្សាពីការរៀបចំសម្រាប់កិច្ចប្រជុំចុងក្រោយ រវាងមេដឹកនាំរបស់ពួកគេ។

យោងតាមក្រសួងបង្រួបបង្រួមរបស់ក្រុងសេអ៊ូល កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងត្បូងនិងកូរ៉េខាងជើង បានព្រមព្រៀងគ្នាធ្វើកិច្ចចរចាថ្នាក់ខ្ពស់ នៅថ្ងៃចន្ទនៅឯភូមិព្រំប្រទល់ Panmunjom ។

កិច្ចចរចានេះនឹងពិភាក្សាគ្នាអំពីកិច្ចចរចាថ្មីមួយ រវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងមេដឹកនាំកំពូលកូរ៉េខាងជើងលោកគីមជុងអ៊ុន ហើយផ្តោតលើការអនុវត្តសេចក្តីប្រកាសដែលត្រូវបានចុះហត្ថលេខា ដោយមេដឹកនាំទាំងពីរនៅឯកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេ នៅថ្ងៃទី 27 ខែមេសានៅប៉ានមុនហ្សូម។

អត្ថបទដែលជាប់ទាក់ទង