ប្រជាពលរដ្ឋមានជីវភាពខ្វះខាត៣ គ្រួសារ នៅសង្កាត់ច្រាំងចំរេះទី២ បានទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ
ភ្នំពេញ៖កាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកជំទាវ អាន ផល្លា និងលោកស្រី សួស សូលីដា ជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ រួមដំណើរដោយ ក្រុមការងារអនុសាខាខណ្ឌ និង ក្រុមការងារ ក.ក្រ.ក សង្កាត់ច្រាំងចំរេះទី២ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាត ចំនួន ៣ គ្រួសារ រស់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះ ក្រុមការងារអនុសាខាខណ្ឌ បាននាំយកអំណោយរបស់ អនុសាខាខណ្ឌ មកឧបត្ថម្ភដល់គ្រួសារទាំង ០៣ ដោយក្នុងមួយគ្រួសារៗ ទទួលបាន ៖ គ្រឿងបរិភោគ និងថវិកាមួយចំនួន៕