ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាត់ខ្លួន២ថ្ងៃ រកឃើញស្លាប់ដោយលង់ទឹក

105

ខេត្តប៉ៃលិន៖​ប្រជាពលរដ្ឋបានប្រទះឃើញសាកសពអណ្ដែតទឹក​ចំនួន​ ១នាក់​ នៅចំណុចជិតគល់ស្ពានតារស់ ស្ថិតក្នុងភូមិបរ​តាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីវេលាម៉ោង ១៧:៥០នាទី​ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ។

ជនរងគ្រោះមានឈ្មោះ ខាន់ សុខុន ភេទប្រុស អាយុ​ ៦៤ឆ្នាំ មានជំងឺ​សរសៃប្រសាទ​ ដែលបានបាត់ខ្លួនកាលពីវេលា​ម៉ោង ១៨:១៥នាទី​ ថ្ងៃទី៧ ខែសីហា​ ឆ្នាំ២០១៨ នៅចំណុចខាងក្រោយទឹកស្អាត ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់​បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ ។ ក្នុងហេតុការណ៍​នេះ​ប្រជាពលរដ្ឋបានសហការជាមួយប្រជាការពារភូមិ ចុះស្រង់សពជនរងគ្រោះ មកដាក់លើគោក។

បើតាមសមត្ថកិច្ចជំនាញនាញ​ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ធ្វើកោសល្យវិច័យបានឱ្យដឹងថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹក​ពិតប្រាកដមែន​។ បច្ចុប្បន្ន​សពជនរងគ្រោះត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង