ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ អះអាង ជាមន្ត្រីនគរបាល ដកកាំភ្លើងអាមេ គំរាម គូជម្លោះពាក្យសម្តីខ្លួន មុខសាធារណជន

64

ភ្នំពេញ៖ បុរសម្នាក់ដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាល បានអាមេកាំភ្លើង គំរាមរកបាញ់បុរសម្នាក់ទៀត ដែលជាគូជម្លោះរបស់ខ្លួប បង្កការភ្ញាក់ផ្អើលជាខ្លាំង ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ។

យោងតាមប្រភព ហ្វេសប៊ុក ឈ្មោះ Thai Sothy Vong បានបង្ហោះ វីដេអូឃ្លីបមួយ កាលពីវេលាម៉ោងប្រមាណ ១១យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ២៧៨ ខាងក្រោយអតីតរោងកុនគិរីរម្យ ក្នុងសង្កាត់បសងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបង្ហាញ ពីសកម្មភាព បុរសម្នាក់ ដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាល ហើយ បានដកកាំភ្លើងអាមេគំរាម រកបាញ់ជនស៊ីវិលម្នាក់ ដែលជាគូជម្លោះពាក្យសម្តីរបស់ខ្លួន ក្នុងនោះបន្ទាប់ ពីវីដេអូ ត្រូវបានគណនីយហ្វេសប៊ុកខាងលើ បង្ហោះហើយនោះ ត្រូវបានគេទម្លាយថា បុរសដែលមានកាំភ្លើង និងអាមេឡាន់សំឡេង គួរអោយញ៉ាក់សាច់នេះ មានឈ្មោះ លន់ ស៊ីវថេង ឋាន្តរស័ក្តិ អនុសេនីយ៍ទោ អត្តលេខ៧៥៣៣២ ។

បើតាមរយៈវីដេអូ ដែលថតបានពីខាងលើ គឺត្រូវបានម្ចាស់ហ្វសប៊ុក មោះ Thai Sothy Vong បានបង្ហោះ បន្ទាប់ពីបានប៉ះពាក់សម្តី និងដកកាំភ្លើង អាមេគំរាមបាញ់គេហើយ បុរសអះអាងជាមន្ត្រីនគរបាល និងបក្ខពួកក៏បានជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់សម្រោលតែមង្ត។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែតាម ស្រាវជ្រាវរករឿងហេតុ និងជនរងគ្រោះ ដើម្បីដាក់វិន័យទៅលើបុរស អះអាងជាមន្ត្រីនគរបាលនេះ ទៅតាមវិន័យរបស់នគរបាលជាតិផងដែរ។

គួរអោយដឹងថា ខណៈមកដល់ព្រឹកនេះ សមត្ថកិច្ច នៅមិនទាន់ បានទទួលពាក្យបណ្តឹង ពីបុរសរងគ្រោះដែលប្រជាពលរដ្ឋបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ថាត្រូវគេគំរាមភ្ជង់ដោយសារ មានជំលោះនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង