ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអ្នកជិះម៉ូតូបង្ហោះ បង្កភាពអនាធិបតេយ្យ ក្នុងមូលដ្ឋានត្រូវអប់រំណែនាំនៅស្រុកថ្មគោល

68

បាត់ដំបង៖ កាលពីល្ងាចថ្ងៃទី ១២ ខែ មករា ឆ្នាំ២០២១ អនុវត្តតាម យោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ផង់សុភាព អធិការនគរបាលស្រុកថ្មគោល បានដឹក នាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទាក់ឃាត់ក្រុមអ្នកជិះម៉ូតូបង្ហោះតាមដងផ្លូវបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋាន ក្នុងនោះបានឃាត់អ្នកជិះម៉ូតូចំនួន០៧ នាក់ និងម៉ូតូចំនួន០៥គ្រឿង។

ក្រោយធ្វើការសាកសួរ នគរបាលស្រុកបានធ្វើ ការអប់រំណែនាំ ដោយមានកិច្ចសន្យានិងឱ្យអាណាព្យាបាលមកធានាទៅមូលដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង