ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើន​ការយកចិត្តទុកដាក់ លើ​ការងារ​សណ្ដាប់ធ្នាប់ និង​អនាម័យ​បរិស្ថាន​

188

 

​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២១​នេះ​លោក​ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង​នៃ​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កម្លាំងចម្រុះ​ដែលជា​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​សាលាខណ្ឌ​និង​ចៅសង្កាត់​ព្រមទាំង​មន្ត្រី​តាម​បណ្ដា​សង្កាត់​ដោយ​បន្តសកម្មភាព​ការងារ​របស់ខ្លួន​យ៉ាងសកម្ម​ផុលផុស​ក្នុងការ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ចុះ​រៀបចំ​ធ្វើ​សណ្ដាប់ធ្នាប់​អោយមាន​របៀបរៀបរយ​ល្អប្រសើរ​និង​បោសសម្អាត​ធ្វើ​អនាម័យ​បរិស្ថាន​ដោយ​ដើរ​រើស​ប្រ​ម៉ែ​ប្រមូល​ដុំថ្ម​កម្ទេច​ថ្ម​និង​សំរាម​នៅតាម​ដងផ្លូវ​នានា​ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ​។​

លោក​ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង​បាន​មានមតិ​លើកឡើង​ដោយ​សង្កត់ធ្ងន់ថា​ចំពោះ​ការងារ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​និង​ធ្វើ​អនាម័យ បរិស្ថាន​នៅតាម​ដងផ្លូវ​នានា​នេះ​គឺជា​កត្តា​សំខាន់​ណាស់​ក្នុងការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​និង​ជាការ​លើកកម្ពស់​នូវ​កិត្តិយស​មុខមាត់​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​ទាំងមូល​ផងដែរ​ដោយ​មិនត្រូវ​មើលរំលង​ឡើយ​ហើយ​ការងារ​នេះ​មហាជន​ទូទៅ​ដែល​គាត់​ធ្វើដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​នានា​ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​គឺ​ពួកគាត់​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​មកលើ​ការងារ​នេះ​ពេល​ពួកគាត់​ធ្វើដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​នេះ​នា​ព្រឹក​ព្រលឹម​និង​ពេល​ល្ងាច​និង​កាត់បន្ថយ​ភាព​អាណាធិបតេយ្យ​តាម​ដងផ្លូវ​ផងដែរ​។​ដូចនេះ​ដើម្បីអោយ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​និង​ចរាចរណ៍​អោយ​កាន់តែ​ល្អប្រសើរ​សូម​បងប្អូន​ប្រជាជន​ទូទៅ​ដែល​ធ្វើដំណើរ​មកកាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​បម្រើ​ការងារ​តាម​អង្គភាព​ក្រសួង​មន្ទីរ​នានា​ឬ​តាម​បណ្ដា​ក្រុមហ៊ុន​សហគ្រាស​ឯកជន​និង​រក​ទិញ​ទំនិញ​តាម​ទីផ្សារ​និ​មួយៗ​នោះ​ហើយ​ជាពិសេស​បងប្អូន​អាជីវករ​លក់ដូរ​អីវ៉ាន់​តាម​មុខផ្ទះ​ពួកគាត់​និ​មួយៗ​នោះ​នៅតាម​ដងផ្លូវ​នានា​នោះ​ដោយ​សូម​ចូលរួម​អនុវត្តន៍​អោយបាន​ផុលផុស​គ្រប់ៗ​គ្នា​ជាមួយ​ខាង​អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង​ដើម្បី​មុខមាត់​កិត្តិយស​ខណ្ឌ​បឹង​កេងកង​ដែលជា​ខណ្ឌ​ទើប​បង្កើត​ថ្មី​ដែលមាន​រយះពេល​ជាង​១​ឆ្នាំ​មកហើយ​ដោយ​បំបែក​ចេញពី​ខណ្ឌចំការមន​។​ហើយ​ការងារ​នេះ​អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង​និង​បន្ត​ចុះ​ធ្វើជា​ប្រចាំ​រាងរាល់ថ្ងៃ​អោយ​ដូច​ភ្លៀងរលឹម​តួរ​យ៉ាងដូច​ថ្ងៃនេះ​ជាដើម​។​

លោក​ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង​បានលើកឡើង​ទៀតថា​ចង់បាន​អនាម័យ និង បរិស្ថាន​ល្អប្រសើរ​នៅក្នុង​មូលដ្ឋាន​ភូមិ​សង្កាត់​យើង​និ​មួយៗ​នោះ​ហើយ​បងប្អូន​មាន​សុខភាព ល្អ បរិស្ថាន​ល្អ​និង​ទី​ក្រុងមាន​ផាសុខភាព សោ​ភ័​ណ្ឌ​ភាព​នោះ​ដ៏​រាប​ណា​យើង​គ្រប់ៗ​គ្នា​រួមទាំង​មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន​និង បងប្អូន​ប្រជាជន​ទូទៅ​រួមដៃគ្នា​សហ​ការណ៍​គ្នា​ជាមួយគ្នា​យ៉ាង​ផុលផុស​ទើប​នៅក្នុង​មូលដ្ឋាន​យើង​មាន​ភាពល្អប្រសើរ​ពោលគឺ​បរិស្ថាន​ទីក្រុង​ស្អាត​គឺ​ផ្ដើមចេញពី​យើងទាំងអស់គ្នា​ផងដែរ​។​

គួរបញ្ជាក់​ផងដែរ​ថា​ខណ្ឌ​បឹង​កេងកង​ប្រែ​មុខមាត់​ថ្មី​ក្រោម​ការដឹកនាំ​ពី​សំណាក់​លោក​ធឹ​ម សំអាន ជា​អភិបាលខណ្ឌ​ហើយ​ការងារ​នេះ​ទទួលបាន​ជោគជ័យ​ដោយមាន​ការចូលរួម​គាំទ្រ​ពី​មហាជន​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង