សមត្ថកិច្ចឃាត់ខ្លួនយុវជនល្មោភកាម ប៉ុនប៉ងរំលោភក្មេងស្រី
កណ្ដាល៖ក្រុមសមត្ថកិច្ចបានអោយដឹងនៅថ្ងៃទី១៨ខែមករានេះថា ករណី ស្ថានទម្ងន់ទោសទាក់ទងនឹងអាយុជនរងគ្រោះ(រំលោភសេពសន្ថវៈ)កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នេះនៅចំណុចក្នុងបន្ទប់សាលារៀនបឋមសិក្សា ហេង សំរិនឈើទាលស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះភេទស្រី អាយុ០៦ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ឃុំ កើតហេតុ។
ជនសង្ស័យ ឈ្មោះសៀង ផល្លី ហៅទិន ភេទប្រុស អាយុ ២៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុមុខរបរ កសិករ (ឃាត់ខ្លួន)។
សមត្ថកិច្ចបន្តទៀតថានៅថ្ងៃ ខែ ឆ្នាំនាមុនពេលកើតហេតុ ជនសង្ស័យបានទៅផឹកស៊ីជាមួយមិត្តភក្ត្រ័ក្នុងភូមិឃុំជាមួយគ្នាក្បែរផ្ទះជនរងគ្រោះ រួចជនសង្ស័យក៏បានឃើញជនរងគ្រោះ អង្គុយនៅលើអង្រឹងក្រោមផ្ទះ ហើយជនសង្ស័យក៏បានប្រើជនរងគ្រោះ អោយទៅទិញបារីអោយខ្លួន ចំនួន១៥០០រៀល ពេលទិញបារីបានហើយ ជនរងគ្រោះក៏យកបារីអោយជនសង្ស័យ រួចជនសង្ស័យក៏បានបបួលជនរងគ្រោះ ចូលទៅបន្ទប់សាលារៀនបឋមសិក្សា ហេង សំរិនឈើទាល ដោយជនសង្ស័យដើរពីមុខ ជនរងគ្រោះ ពេលដើរទៅដល់ក្នុងបន្ទប់សាលារៀន ស្រាប់តែជនសង្ស័យ ចាប់ជនរងគ្រោះផ្តួលទៅលើសាបថ្ម រួចអោបថើបថ្ពាល់ ស្ទាប់ប្រដាប់ភេទ ចាប់ស្រោតខោ ជនរងគ្រោះ ចេញពីខ្លួន តែមិនបានដោះអាវចេញទេ ។រួចជនសង្ស័យបានយកដៃ លូកស្ទាប អង្អែលប្រដាប់ភេទ ជនរងគ្រោះ បន្ទាប់មកជនសង្ស័យបានស្រោតខោខ្លួនយកលិង្គ (ក្ត)ដាក់ចំប្រដាប់ភេទ ជនរងគ្រោះរុញចុះ រុញឡើង បីទៅបួនដង មិនបានចូលក្នុងប្រដាប់ភេទទេ គឺនៅខាងក្រៅ ភ្លាមនោះជនរងគ្រោះ បានស្រែកយំ នឹងសុំទៅផ្ទះវិញ រួចជនសង្ស័យក៏បានងើបឡើង ឈប់ធ្វើសកម្មភាពរំលោភ ទៅលើជនរងគ្រោះហើយជនរងគ្រោះក៏បានក្រោកឡើងស្លៀកខោ ដើរទៅផ្ទះបាត់ទៅ។ រីឯជនសង្ស័យក៏ដើរទៅកន្លែងផឹកស៊ីវិញទៅ។
លុះដល់ម៉ោង ១៥:២០នាទី ថ្ងៃ ខែ ឆ្នាំដដែរម្តាយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ពេលទទួលបានបណ្តឹងរួច កម្លាំងប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុ រួចនាំខ្លួនជនសង្ស័យមកសាកសួរបន្តនៅប៉ុស្តិ៍ឈើទាល។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា :ខ្លួនពិតជាបានធ្វើសកម្មភាព ផ្តួលជនរងគ្រោះ ទៅលើសាបថ្មបេតុង ស្រោតខោ ហើយអោប ថើប ពីលើជនរងគ្រោះពិតប្រាកដមែន បំណងរំលោភ តែដោយសារជនរងគ្រោះ ស្រែក នឹងយំខ្លាំងពេក ក៏ប្រលែងជនរងគ្រោះអោយទៅផ្ទះវិញទៅ ៕