គណៈកម្មាធិការ គ.ប.ផ.ក. បានសម្រេចកប់ បំផ្លាញចោលជាបន្ទាន់ នូវផលិតផលគ្រឿងសម្អាង ជាង២០តោនរបស់ប្រទេសកូរ៉េ
ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានធ្វើការកប់បំផ្លាញចោលនូវផលិតផលគ្រឿងសំអាងចំរុះ ដែលហួសកាលបរិច្ឆេទជាច្រើនប្រភេទ របស់ប្រទេសកូរ៉េ ដែលគណៈកម្មាធិការ គ.ប.ផ.ក. បានរឹបអូស និងរក្សា ទុកនាពេលកន្លងមក តាមដីការបង្គាប់របស់តុលាការ ។
គណៈកម្មាធិការ គ.ប.ផ.ក. បានសម្រេចកប់ បំផ្លាញចោលជាបន្ទាន់ នូវផលិតផលគ្រឿងសម្អាង ជាង២០តោន ទាំងនេះ នៅទីលានចាក់សម្រាមខណ្ឌ ដង្កោ រាជធានីភ្នំពេញ ដោយហេតុថា ផលិតផលគ្រឿង សំអាងចំរុះ ហួសកាលបរិច្ឆេទនិងសុពលភាពប្រើប្រាស់ ទាំងនេះមានការសាយភាយក្លិនមិនល្អ ដែលធ្វើឲ្យប៉ះ ពាល់ដល់សុខភាពប្រជាពលរដ្ឋ៕