មានតែ៣៨រូបប៉ុណ្ណោះ ដែលចូលរួមប្រកួត ប្រដាល់សកលជើងឯកជាតិ
ភ្នំពេញ៖ការប្រកួតប្រដាល់សកលជើងឯកជាតិឆ្នាំ២០២០បានចាប់ផ្ដើមប្រកួតពីថ្ងៃទី១៨មករាហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី២១មករា ។
បើតាមការឲ្យដឹងពីលោកប៊ួយ សោភ័ណ្ឌដែលជាអគ្គលេខាធិការរបស់សហព័ន្ធនោះថាការប្រកួតនេះសម្រាប់បុរសមានចំនួន
៧ប្រភេទទម្ងន់ និង នារីមានតែមួយប្រភេទទម្ងន់ ។ចំនួនកីឡាករ កីឡាការិនីដែលចូលរួមប្រកួតមាន៣៨រូបតែកាលពីចុះឈ្មោះប្រកួតមាន
៥៨រូប ។
មូលហេតុដែលនៅពេលថ្លឹងប្រកួតមានការថយចុះបែបនេះដោយសារតែអ្នកខ្លះបន្ទាប់ពីចុះឈ្មោះហើយអវត្តមានចំពោះអ្នកខ្លះ
ទៀតរក្សាទមន្ងន់មិនបាន ។កីឡាករ កីឡាការិនីដែលចូលរួមប្រកួតនោះមកពី១១សមាគម ក្លិបគឺមកពី១១រាជធានី ខេត្ត និង៣ក្រសួងគឺ
ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
នេះជាការប្រកួតដែលប្រើប្រាស់ថវិកាក្រសួងអប់រំយុវជន និង កីឡា ហើយក៏ជាការប្រកួតដើម្បីជ្រើសរើសកីឡាករ កីឡាការិនី
សម្រាប់ប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិឆ្នាំ២០២១ សម្រាប់ត្រៀមស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១នៅទីក្រុងហាណូយប្រទេសវៀតណាម ។
សូមបញ្ជាក់ថានៅកម្ពុជាសព្វថ្ងៃមិនសូវមានអ្នកចូលចិត្តហ្វឹកហាត់ប្រដាល់សកលឡើយដោយសារតែលំបាក់រកទីផ្សារដើម្បីប្រ
កួត ។ភាគច្រើនគេហ្វឹកហាត់ប្រដាល់គុនខ្មែរដែលសម្បូរកន្លែងប្រកួតពិសេសតាមស្ថានីយ៍ទូរទស្សន៍នានា ។
ប្រដាល់សកលជាប្រភេទកីឡាដែលមានសក្ដានុពលគ្រាន់បើដែរនៅកម្ពុជា ។រាល់ការចេញទៅប្រកួតស៊ីហ្គេមប្រដាល់សកល
តែងតែប្រជែងបានមេដាយមិនដែលខានឡើយ ។
សម្រាប់ស៊ីហ្គេមនៅវៀតណាមប្រភេទទម្ងន់ត្រូវបានកែសម្រួលគឺសម្រាប់បុរសមានប្រភេទទម្ងន់៥២គីឡូក្រាម ៥៧គីឡូក្រាម ៦៣គីឡូក្រាម ៦៩គីឡូក្រាម និងប្រភេទទម្ងន់សេរី ។ចំពោះនារីមាន៥ប្រភេទទម្ងន់ ៕