ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡា​វាយ​សី ក្រសួងមហាផ្ទៃ បន្ត​ឈរ​នៅ​កំពូល​តារាង​

189

 

​ភ្នំពេញ​៖​ក្លិប​កីឡា​វាយ​សី​ក្រសួងមហាផ្ទៃ​នៅតែ​ខ្លាំង​នៅក្នុង​ការប្រកួត​ជើងឯក​ជាតិ​ឆ្នាំ​២០២០​ដោយ​ប្រជែង​បាន​មេដាយមាស​ច្រើន​​ជាងគេ​ក្នុងខណៈដែល​ក្លិប​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឈរ​នៅ​លំដាប់​លេខ​២​នោះ ។​
​ក្នុង​ឳ​កាស​បិទ និង​ប្រគល់​ជ័យលាភី​ដល់​កីឡាករ​-​កីឡាការិនី​នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ ២០២០​នា​ល្ងាច​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២១​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​លី កុសល​ប្រធាន​សហព័ន្ធ​កីឡា​វាយ​​សី​កម្ពុជា និង​លោក ម៉ិ​ល កាដូ អគ្គនាយករង​នៃ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​។​

​សម្រាប់​ការប្រកួត​រយៈពេល​៣​ថ្ងៃ​៣​ក្លិប​កីឡា​វាយ​សី​ក្រសួងមហាផ្ទៃ​ដណ្តើមបាន​មេដាយមាស​៣​គ្រឿង និង​មេដាយប្រាក់​១​គ្រឿង ក្លិប​កីឡា​វាយ​សី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទទួល​មេដាយមាស​១​គ្រឿង មេដាយប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​១​គ្រឿង ក្លិប​កីឡា​វាយ​សី​សៀមរាប​ទទួល​មេដាយមាស​១​គ្រឿង មេដាយប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​១​គ្រឿង និង​ក្លិប​កីឡា​វាយ​សី​ការពារ​អាកាស កងទ័ពជើងគោក ទទួល​មេដាយមាស​១​គ្រឿង និង​មេដាយប្រាក់​១​គ្រឿង​។​

​ចំណែក​ក្លិប​កីឡា​វាយ​សី​កំពង់ចាម​ទទួល​មេដាយមាស​១​គ្រឿង​សម្ព័ន្ធ​កីឡា​វាយ​សី​ខេត្ត​ប៉ៃលិន​និង​សម្ព័ន្ធ​កីឡា​វាយ​សី​ខេត្ត​កំពង់​​ឆ្នាំង​មេដាយប្រាក់​១​គ្រឿង​និង​មេដាយសំរិទ្ធ​១​គ្រឿង​និង​សម្ព័ន្ធ​កីឡា​វាយ​សី​ខេត្តស្វាយរៀង​និង​ក្លិប​កីឡា​វាយ​សី​ស្តា​ត​អូឡាំពិក​ទទួលបាន​​មេដាយសំរិទ្ធ​១​គ្រឿង​៕​

អត្ថបទដែលជាប់ទាក់ទង