ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមកីឡា​បាល់ទះ នៃ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​យកចិត្តទុកដាក់​ហ្វឹកហាត់ ពង្រឹងសមត្ថភាព​បន្ថែមទៀត គោរព​វិន័យ​កីឡា ដើម្បី​ត្រៀម​ប្រកួត​ដណ្តើមយក​ពានរង្វាន់​

121

​ភ្នំពេញ​៖​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​ក្រុម​កីឡាបាល់ទះ​ទាំង​អស់នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវ​យកចិត្តទុកដាក់​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​បន្ថែមទៀត គោរព​វិន័យ​កីឡា ដើម្បី​ត្រៀម​ប្រកួត​ដណ្តើមយក​ពានរង្វាន់​ថ្នាក់ជាតិ និង​អន្តរជាតិ​នាពេល​ខា​មុខ​។​

​ការណែនាំ​បែបនេះ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​ដែល​លោក​បានអនុញាត​ឲ្យ​ក្រុមកីឡា​បាល់ទះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តឹង សុធី ចូល​សម្តែង​ការគួរសម និង សំណេះសំណាល នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ចន្ទ ទី​១៨ ខែមករា ឆ្នាំ​២០២១ ។​

ក្នុងឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សម្តែង​សេចក្តី​រីករាយ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរីកចម្រើន​សមត្ថភាព​ក្នុងការ​ហ្វឹកហាត់ របស់​ក្រុម​កីឡាបាល់ទះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ពង្រឹងសមត្ថភាព សាមគ្គីភាព និង​ទទួល​ជ័យជម្នះ​ជា​បន្តបន្ទាប់​នាពេល​កន្លងមក​។

ជាមួយគ្នា​នោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានប្រគល់​ថវិកា​មួយចំនួន ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​គ្រូបង្ហាត់ និង​ក្រុម​កីឡាបាល់ទះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផងដែរ ៕​

អត្ថបទដែលជាប់ទាក់ទង