ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនទីទ័លក្រចំនួន២០គ្រួសារ នៅសង្កាត់បឹងត្របែក បានទទួលអំណោយ ពីកាកបាទក្រហមកម្ពុជា

91

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២១នេះលោក ថេង សុថុល អភិបាលខណ្ឌចំការមន និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមនដោយបានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមគ្រួសារប្រជាជនដែលពួកគាត់មានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញ។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបានអោយដឹងថាចំពោះអំណោយដែលបានចែកជូនប្រជាជនក្រីក្រនៅថ្ងៃនេះដោយ
ក្នុង០១គ្រួសារៗទទួលបានអង្ករ២៥គីឡូ
ទឹកត្រី២ដប,ទឹកស៊ីអ៉ីវ១ដបត្រីខកំប៉ុង២កំប៉ុង សាប៊ូ០១ដុំ ម៉ាស១០ មី១០កញ្ចប់ ក្រមា១ និង ថវិកា២ម៊ឺនរៀលផងដែរ។
នាឱកាសនោះដែរលោកថេង សុថុល អភិបាលខណ្ឌចំការមន និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមនក៏បានមានមតិលើកឡើងថាជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនជាប្រធានកាកបាទក្រហមកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់និងបានគិតគូរជានិច្ចទៅដល់បងប្អូនប្រជាជនទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយគឺតែងបានផ្ដល់នូវភាពកក់ក្ដៅដល់បងប្អូនជានិច្ចក្នុងគ្រាដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបនូវការលំបាកនានាពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជាក់ស្ដែងដូចជានៅថ្ងៃនេះគឺសម្ដេចទាំងទ្វេរដោយមិនបណ្ដែតបណ្ដោយទុកអោយពុកម៉ែ បងប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀងអាហារឬអត់អាហារនោះទេហើយសកម្មការងារមនុស្សធម៌នេះគឺធ្វើឡើងដោយមិនប្រកាន់បក្សពួកនិន្នាការនយោបាយ និងសាសនាឡើយ៕

អត្ថបទដែលជាប់ទាក់ទង