នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនជាច្រើនកញ្ចប់
ភ្នំពេញ ៖ អនុវត្តបទបញ្ជារបស់ស្នងការ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលច្រាំងចំរេះ១ ចុះល្បាត និងបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចក្រុមទី១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាលទ្ធផលកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កូប យ៉ាក់ហ្វើក ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ ភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្ត ក្រចេះ។ មុខរបរមិនពិតប្រាកដ។ ចំណែកសម្ភារៈដកហូតមាន
ក្រាមពណ៌សថ្លាចំនួន១៤កញ្ចប់តូច១៣ ធំល្មមចំនួន១កញ្ចប់។
បច្ចុប្បន្ននេះ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនីតិវិធី ៕