ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីឆ្លើយ​តប​និង​ ការ​រិះគន់​មិន​សម​ហេតុផល ​និង​មិន​អាច​ទទួលយក​បានជុំវិញ ការ​ឃាត់ខ្លួន​មនុស្ស​១៣​នាក់បន្ទោរ​បង់​នៅ​តាម​សួន​ច្បារ​សាធារណៈ នៅខណ្ឌដូនពេញ

105

ភ្នំពេញ៖ ឆ្លើយតបនិងការរិះគន់មួយចំនួនដែលហាក់មិនសមហេតុផលនិងមិនអាចទទួលយកបាននៅក្នុងបណ្តាញសង្គមជុំវិញរឿងរ៉ាវនៃការឃាត់ខ្លួនមនុស្ស១៣នាក់ ដែលបានបន្ទោរបង់នៅតាមសួនច្បារសាធារណៈ តាមគល់ឈើនិងទីតាំងសាធារណៈផ្សេងទៀតយកមកអប់រំណែនាំនៅសាលាខណ្ឌដូនពេញកាលពីថ្ងៃ១៩ មករាម្សិលម៉ិញនេះលោក ឃួ ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ នាព្រឹក

ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១នេះ បានលើកឡើងថា ការរិះគន់នោះ គឺមិនអាចទទួលយកបាននោះទេ ព្រោះសាសារាជធានីភ្នំពេញបានសាងសង់បង្គន់អនាម័យសាធារណៈច្រើនហើយ តែដោយសារតែរិមារយាទ​​មនុស្សមួយចំនួនដែលតែងតែបត់ជើងតូច ធំនៅតាមទីសាធារណៈលើសួនច្បារ ដើមឈើ ពាសវាលពាសកាលមិនត្រឹមត្រូវ ខណៈនៅបរទេស ក៏គ្មានប្រទេសណាសង់បង្គន់ ១០០ម៉ែត្រមួយដែរ។

   លោក ឃួ ស្រេង បានបន្តថាលោកបានមើលឃើញគេចូលបញ្ចេញមតិ (​ខមមិន​) ច្រើននៅ​​ក្នុងហ្វេប៊ុផេកកាលពីថ្ងៃទី១៩ ខែមករា ដោយខ្លះហាក់រិះគន់​​មិនអាចទទួលយកបាន តែមានអ្នកគាំទ្រយ៉ាងលើសលប់ យើងមិនខ្វល់ចំពោះអ្នករិះគន់ប៉ុន្មាននាក់នោះទេ

  លោកអភិបាលរាជធានីបានមានប្រសាសន៍

ថា «​គ្មានប្រទេសណាធ្វើបង្គន់ ១០០ ម៉ែត្រមួយនោះទេ អត់មានទេអស់លោក គេមានផែនការច្បាស់ណាស់ចេញពីផ្ទះត្រូវបត់ជើងដៃតែម្តង ទាំងអាតូច អាធំ ឲ្យហើយតែម្តងនេះជារិអ្នកនៅទីក្រុង មិនមែនរបៀប អ៊ីចឹងទេ ហើយ ១០ គីឡូ (ម៉ែត្រ​) គឺមាន (​បង្គន់​) ហ្នឹង ហើយមានមួយហ្នឹងគឺនៅក្រោមដីមើលមិនឃើញទៀតទាល់តែអ្នកស្គាល់ » អ៊ីចឹងឲ្យច្បាស់ផង កុំចេះតែខមមិន មានមាត់ មានអណ្តាតចេះតែរលាស់​»

   លោកបានបន្តថា បញ្ហានេះ មានមន្ត្រីរបស់យើងចូលខមមិនតប បញ្ជាក់អំពីបញ្ហានេះដល់អ្នករិះគន់មួយចំនួន ហើយបានផ្តាំផ្ញើថា តិចគេទៅនោមលិចផ្ទះអ្នកឯងទៅ។

    លោកបានបន្តថា រឿងបង្គន់សាធារណៈនេះយើង​​មានច្រើនហើយ បង្គន់យើងមានគ្រប់កន្លែងឲ្យគាត់បទជើង តែគាត់អត់ព្រមចូល។អាជ្ញាធរក៏មានការយោគយល់ខ្លះដែរ បើសិនជាបងប្អូនខ្លះនៅជាង​​ក្រុងដូចជានៅខណ្ឌ ព្រែកព្នៅ ស្សីកែវ ដែលមានកំពតព្រៃអី គឺអាចបត់ជើងតូចអីនោះ គឺអនុគ្រោះដែរ «​ប៉ុន្តែនេះនៅ (ខណ្ឌដូនពេញ ចំការមន បឹងកេងកង មករា អី ទទួលយកម្តេចកើត ទទួលយកមិនបានទេ​»    

   លោកបានបន្តទៀតថា «​នេះជាសារជាតិមួយ គឺថាអត់មាយា​» សម្រាប់អ្នកដែលតែងតែបត់ដៃជើង នៅតាមទីសួនច្បារសាធារណៈ

   គួររំលឹក កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ម្សិលម៉ិញរដ្ឋបាលខណ្ឌដូនពេញបានឃាត់ខ្លួនអ្នកមកបន្ទោរបង់នៅតាមសួនច្បារសាធារណៈ តាមគល់ឈើ និងនៅទីតាំងសាធារណៈផ្សេងទៀត បានចំនួន១៣នាក់ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្ករអោយមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ យកមកអប់រំណែនាំនៅសាលាខណ្ឌដូនពេញ

 

 

អត្ថបទដែលជាប់ទាក់ទង