ខណ្ឌបឹងកេងកង ប្រជុំគណៈបញ្ជាការឯកភាព ផ្ដោតសំខាន់ទៅលើរបៀបវារៈ៤ចំណុច
ភ្នំពេញ៖នៅសាលាខណ្ឌបឹងកេងកងកាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះរដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំ « គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង »ដោយកិច្ចប្រជុំនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បឹងកេងកងព្រមទាំងមានការអញ្ជើញចូលរួមពី គណៈអភិបាលខណ្ឌ អធិការរងនគរបាលខណ្ឌ បញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ នាយក~នាយករង ប្រធានការិយាល័យ លោក-លោកស្រីចៅសង្កាត់ទាំង៧ និងមន្ត្រីដែលពាក់ព័ន្ធចូលរួមស្ដាប់ជាច្រើនរូបទៀតគឺដើម្បីយកខ្លឹមសារកិច្ចប្រជុំនារសៀលនេះអនុវត្តន៍ផងដែរ។
លោកស្រីសុិន រតនាអភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថាកិច្ចប្រជុំគណៈបញ្ជាឯកភាពខណ្ឌនៅរសៀលនេះដោយផ្ដោតទៅលើរបៀបវារៈដូចខាងក្រោមនេះពោលគឺទី១. ការលុបបំបាត់ការបង្កសម្លេងរំខានលើសកំរិតកំណត់ដោយយានយន្តគ្រប់ប្រភេទ។
ទី២.ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរាបរយសាធារណៈក្នុងមូលដ្ឋានខណ្ឌ និងសន្តិសុខផ្សារទាំង២។
ទី៣.ការងារអនាម័យ បរិស្ថានក្នុងមូលដ្ឋាន និងទី៤.ការងារផ្សេងៗ៕