ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ព័ន្ធយុវជនមុស្លិមកម្ពុជា នាំអំណោយសប្បុរសធម៌ ប្រគល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់១៣០គ្រួសារ នៅខេត្តត្បូងឃ្មុំ

99

ត្បូងឃ្មុំ ៖ សម្ព័ន្ធយុវជនមុស្លិមកម្ពុជា( ស.យ.ម.ក) ដឹកនាំដោយ លោក ណាសៀត អូស្មាន ប្រធានសម្ព័ន្ធ និងលោក ស្រី ម៉ាន ណាវី បេក្ខភាពតំណាងរាស្រ្តមណ្ឌលភ្នំពេញ បាន
នាំយកអំណោយសប្បុរសធម៌ ជាសម្ភារៈ ចែកជូនបងប្អូន ប្រជាពលរដ្ឋ សាសនិកឥស្លាម ដែលទទួលរងគ្រោះដោយ សារទឹកជំនន់ ១៣០គ្រួសារ ស្ថិតនៅក្នុងភូមិព្រែកតូច ឃុំជីរោរ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ អំណោយសប្បុរសធម៌
ចែកជូន ដល់បងប្អូនប្រជាពលរដ្ឋចំនួន ១៣០គ្រួសារ ដែលរង គ្រោះ ក្នុងនោះមានដូចជា ,អង្ករ,មី, ស្កសរ,សណ្តែកបាយ, ច្រាសដុះធ្មេញ, ថ្នាំដុសធ្មេញ និងសាប៊ូដុះខ្លួន និងសម្ភារៈផ្សេងជាច្រើនទៀត ។ ពិធីចែកអំណោយនេះ បានប្រព្រឹត្ដ ទៅកាល ពីថ្ងៃសៅរ៏ ១៥រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនិងថ្ងៃ១១ សីហា ឆ្នាំ២០១៨ ។
លោក ណាសៀត អូស្មាន បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ សូមបងប្អូនពលរដ្ឋ
ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ការពាររាល់ឧបទ្ទវហេតុ ផ្សេងៗដែលកើតមាន ជាយថាហេតុ ជាពិសេសការមើលថែរក្សាបុត្រធីតា និងចាស់ជរា ខ្លាចមានការលេចលង់ទឹក រឺបញ្ហាផ្សេងៗ ។ លោកក៏បានជម្រាបដល់ប្រជាពលរដ្ឋ អោយថែរក្សាអនាម័យនៃការរស់នៅស្អាត ហូបចុកស្អាត ដើម្បីការពាររាល់ជម្ងឺនានា ផងដែរ។
ក្នុងឱកាសនោះដែរ លោកស្រី ម៉ាណ ណាវី បេក្ខភាពតំណាងរាស្រ្តមណ្ឌលភ្នំពេញ បានលើកឡើងថា ៖មិនថាទុក្ខលំបាកដោយការរងគ្រោះដោយសារទឹកជំនន់ រឺបញ្ហានានារបស់សហគមន៍ របស់ប្រជាពលរដ្ឋ គឺសុទ្ធតែជាទុក្ខលំបាករបស់រាជរដ្ឋាភិបាល កម្ពុជាដូចគ្នា ហេតុនេះហើយ ក្នុងនាមជាបេក្ខភាពតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជានៅមណ្ឌលភ្នំពេញ សូមចូលរួម រំលែកទុក្ខចំពោះបញ្ហាទឹកជំនន់ដែលបងប្អូន ទទួលរងគ្រោះ ត្បិតនេះគឺជាគ្រោះធម្មជាតិមួយ ដែលជារៀងរាល់ឆ្នាំ វាតែងតែមានការប៉ះពាល់ដល់តំបន់បងប្អូនដែលរស់នៅជុំវិញទន្លេមេគង្គ ប៉ុន្តែជាធម្មតាបងប្អូនភាគច្រើនតែងតែត្រូវបានថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា និង អង្គការ សមាគមនានា បានតែងតែចុះជួបសួរសុខទុក្ខ និងនាំយក អំណោយ សប្បុរស់ធម៏ ជាច្រើនលើសលប់ចូលរួមដោះស្រាយ ដើម្បីជួយសម្រួល នូវទុកលំបាក របស់បងប្អូននៅក្នុងគ្រួសារ បានមួយរយៈ ផងដែរ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង