គ្រោងនឹងទិញរថយន្តសម្រាប់បូមលូចំនួន១៨គ្រឿងបន្ថែមទៀត ដើម្បីជំរុញឲ្យការស្តារលូនៅក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖គ្រោងនឹងទិញរថយន្តសម្រាប់បូមលូចំនួន១៨គ្រឿងបន្ថែមទៀត ដើម្បីជំរុញឲ្យការស្តារលូនៅក្នុងរាជធានីភ្នំពេញ ដំណើរការទៅបានរលូន និងលឿនទៅតាមការគ្រោងទុក ដើម្បីឲ្យប្រពន្ធលូទាំងនោះអាចរំដោះទឹកបាននារដូវវស្សាខាងមុខនេះ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ២០ខែមករាឆ្នាំ២០២១នេះ នៅក្នុងកិច្ចប្រជុំមួយ ជាមួយនឹងអាជ្ញាធរនៅខណ្ឌទាំង១៤នៅសាលារាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះ លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការស្ដារលូ ដោយដៃមកដល់សម័យនេះ គឺវាហួសពេលហើយ។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញនឹងទិញរថយន្តសម្រាប់បូមលូចំនួន១៨គ្រឿងបន្ថែមទៀតដើម្បីទ្រសភាពការណ៍នៃការស្តារលូនេះឱ្យបានល្អ លឿន ពិសេសយើងត្រូវធ្វើឲ្យបានទាន់ពេលនៅក្នុងរដូវប្រាំងនេះ។ មានន័យថា ពេលភ្លៀងធ្លាក់មកដល់ប្រព័ន្ធលូយើងអាចហូរបានស្រួលរំដោះការលិចលង់បានតែម្តង៕