ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះសីហនុ ផ្តល់រថយន្តពន្លត់ អគ្គីភ័យចំនួន ០៣គ្រឿង ជូនស្នងការនគរបាលខេត្តព្រះសីហនុ ដែលជាអំណោយរបស់ទីក្រុង Changwon City Korea

156

 

ព្រះសីហនុ៖ នៅរសៀលថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តមគួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុអញ្ជើញផ្តល់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង ជូនស្នងការនគរបាលខេត្តព្រះសីហនុ ដែលជាអំណោយរបស់ទីក្រុង Changwon City Korea ដោយមានការចូលរួមទទួលពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ថ្លែងអំណរគុណឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលបានទទួលរថ យន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង ពីទីក្រុងឆាំងវ៉ុន Changwon City in Korea និងបានរៀបចំដឹកជញ្ជូនមកកាន់ខេត្តព្រះសីហនុ ។ ហើយថ្ងៃនេះយើងក៏បានធ្វើការប្រគល់រថយន្តពន្លត់អគ្គីភ័យទាំង ០៣គ្រឿងនេះ ជូនលោកស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីយកទៅប្រើប្រាស់ក្នុងការជួយពន្លត់បង្ការអគ្គីភ័យនៅក្នុងខេត្តព្រះសីហនុរបស់យើង ។
ឯកឧត្តម អភិបាលខេត្ត ថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះទីក្រងឆាំងវ៉ុន Changwon City in Korea ជាទីក្រុងមេត្រីភាពជាមួយខេត្តព្រះសីហនុ ដែលបានចែករំលែកនូវសម្ភារៈប្រើប្រាស់នូវមធ្យោបាយរថយន្តពន្លត់អគ្គីភ័យចំនូន ០៣គ្រឿងនេះ ។ ក្នុងនាមប្រជាជន និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ សូមថ្លែង អំណរគុណ និងជូនពរថ្នាក់ដឹកនាំ និងប្រជាជនទីក្រុងឆាំងវ៉ុន Changwon City in Korea ដែលបានផ្ដល់នូវអំណោយរថយន្តនេះ សម្រាប់ជួយកាត់បន្ថយហានិភ័យនានាបង្កឡើងដោយអគ្គីភ័យក្នុងខេត្តព្រសីហនុ ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាពប្រចាំប្រទេសកូរ៉េខាងត្បូង ដែលបានខិតខំប្រឹងប្រែង និងចំណាយ ពេលវេលាកៀរគរនូវរថយន្តពន្លត់អគ្គី ភ័យជួយដល់ខេត្តព្រះសីហនុ ដើម្បីជួយពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុនាពេលខាងមុខ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះ សីហនុ បាន ឱ្យដឹងថា មកដល់ពេលនេះស្នងការនគរ បាលខេត្តព្រះសីហនុ មានរថយន្តពន្លត់អគ្គីភ័យចំនួន ១១គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង