ប្រដាល់សកលជើងឯកជាតិ ប្រាក់រង្វាន់ជ័យលាភី កើនជាងឆ្នាំទៅ
ភ្នំពេញ៖លោកបួយ សោភ័ណ្ឌអគ្គលេខាធិការនៃសហព័ន្ធកីឡប្រដាល់សកលកម្ពុជាបានអះអាងថាប្រាក់តម្លៃខ្លួនសម្រាប់ការប្រ
កួតជើងឯកជាតិឆ្នាំ២០២០ប្រាក់រង្វាន់សម្រាប់ជ័យលាភីកើនជាឆ្នាំកន្លងមក ។
លោកបានបធ្វើការកត់សម្គាល់ថាឆ្នាំកន្លងទៅការប្រកួតជើងឯកប្រចាំឆ្នាំប្រដាល់សកលតែងតែធ្វើជាមួយប្រដាល់គុនខ្មែរ គឺ
ប្រកួតក្នុងពេលជាមួយគ្នាបើកការប្រកួតជាមួយគ្នានិងបិទការប្រកួតជាមួយគ្នា។សម្រាប់ឆ្នាំនេះប្រដាល់សកលធ្វើដោយឡែកពីប្រដាល់គុនខ្មែរ ប្រដាល់សកលស្វះស្វែងរកជំនួយពីផ្នែកឯកជនដោយខ្លួនឯងដើម្បីតម្លើងប្រាក់រង្វាន់សម្រាប់ជ័យលាភី ។
ការប្រកួតកាលពីឆ្នាំកន្លងមកសម្រាប់មេដាយមាសបានរង្វាន់៤០០.០០០រៀល មេដាយប្រាក់៣០០.០០០រៀល និងមេដាយ
សំរិទ្ធបាន២០០.០០០រៀល ។សម្រាប់ឆ្នាំនេះប្រាក់រង្វាន់មេដាយមាសកើនបាន៥០០.០០០រៀល មេដាយប្រាក់បាន៤០០.០០០រៀល និង
មេដាយសំរិទ្ធនៅរក្សា២០០.០០០រៀលដដែល ។
សព្វថ្ងៃនេះទីផ្សារសម្រាប់ប្រកួតប្រដាល់សកលនៅកម្ពុជាចង្អៀតណាស់ព្រោះក្រៅពីការប្រកួតជើងឯកប្រចាំឆ្នាំដោយប្រើប្រាស់
ថវិការបស់ក្រសួងអប់រំយុវជននិងកីឡាគឺពួកគេមិនមានការប្រកួតក្រៅពីនេះទៀតឡើយ។សកម្មប្រកួតប្រដាល់នៅតាមបណ្ដាស្ថានីយ៍
ទូរទស្សន៍ឯកជននានាមានលក្ខណៈមានលក្ខណៈគគ្រឹកគគ្រេងមែនតែបណ្ដាក្រុមហ៊ុនដែលឧបត្ថម្ភព្រឹត្តិការណ៍ទាំងនោះគេមិនទទួល
ឲ្យមានការប្រកួតប្រដាល់សកលឡើយ ។
ពាក់ព័ន្ធជាមួយនឹងបញ្ហានេះលោកអគ្គលេខាធិការសហព៧ន្ធរបស់លោកនឹងស្វែងរកជំនួយឧបត្ថម្ភដើម្បីរៀបចំការប្រកួតដោយ
ខ្លួនឯង ។ក្នុងឆ្នាំនេះសហព័ន្ធប្រដាល់សកលកម្ពុជានឹងធ្វើបញ្ហានេះឲ្យចេញដោយឆាប់ៗដែលយ៉ាងហោចណាស់ក៏មួយខែមានការប្រកួត
បានម្ដងដែរ ។
កីឡាបើគ្មានការប្រកួតទេនោះប្រៀបដូចជាដែកថែមដែលគេបានបង្កើតទម្រង់វាបានជាកាំបិតហើយតែបែរជាយកទុកចោល
មិនប្រើធ្វើឲ្យកាំបិតនោះចហរេះចាប់ឥតប្រយោជន៍ ។ប្រសិនជាបានទទួលការគាំទ្រច្រើនការប្រកួតបែបនេះអាចនឹងឈានទៅធ្វើពីរសប្ដាហ៍ម្ដងហើយនឹងឈានទៅរៀបចំប្រចាំសប្ដាហ៍ដោយធ្វើនៅក្នុងសាលហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកតែម្ដង ៕