គម្រោងផ្លូវហាយវេល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុបានសម្រេចលទ្ធផល៣០ភាគរយ
ភ្នំពេញ៖យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអាជ្ញាធរខេត្តព្រះសីហនុថាគិតត្រឹមពាក់កណ្ដាលខែមករាឆ្នាំនេះបាន គម្រោងផ្លូវហាយវេល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុបានបញ្ចប់៣០ភាគរយហើយគេរំពឹងថាគម្រោងនេះនឹងបញ្ចប់នៅថ្ងៃទី ២២ ខែមីនាឆ្នាំ ២០២២ ។
បន្ទាប់ពីការបញ្ចប់នូវគម្រោងផ្លូវហាយវេល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុនឹងចំណាយពេលតែ ២ ម៉ោងប៉ុណ្ណោះ ដែលវានឹងបញ្ចប់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលមិនធ្លាប់មានផ្លូវហាយវេពីមុនមក ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។
គួរបញ្ជាក់ថា៖សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនធ្លាប់បានមានប្រសាសន៍ថាផ្លូវហាយវេល្បឿនលឿភ្នំពេញខេត្តព្រសីហនុនឹងជួយប្រទេសកម្ពុជាអភិវឌ្ឍឧស្សាហកម្មទំនើប ពង្រឹងសមត្ថភាពផ្លូវថ្នល់ក្នុងស្រុក លើកកម្ពស់“ ការកាត់បន្ថយការចំណាយនិងការបង្កើនប្រសិទ្ធភាព” នៃការដឹកជញ្ជូនទំនិញនិងជំរុញការអភិវឌ្ឍឧស្សាហកម្មដឹកជញ្ជូនធុនធ្ងន់៕