គំនិតឡឺកឺ ៖ ខ្ពើមសំដីពួកដែលនិយាយថា មិនចង់ធ្វើធំ
ភ្នំពេញ៖និយាយដោយត្រង់ទៅខ្ញុំក៏ចង់មានបុណ្យ មានសក្តិនឹងគេដែរតែខ្ញុំគិតថាមួយជីវិតនេះគ្មានវាសនាឡើយព្រោះនាយខ្ញុំជាមនុស្សឯករាជ្យ មិនចេះអែបអប មិនចេះនៅមួយកន្លែង ពិសេសមិនចូលចិត្តអង្គុយប្រជុំ ។
កាលពីជាង១០ឆ្នាំមុននាយខ្ញុំក៏មានមិត្តភ័ក្តិច្រើននាក់ដែរដែលនិយាយថាមិនចង់ធ្វើធំ មិនចេះពាក់ក្រវាត់ ក និងមិនចង់និយាយ
ជាមួយនរណាដោយខ្លួនឯងយកដៃទៅទ្រពងឡើយ ។ព្រោះខ្លាចគេចំអកថាពងអ្ហែងទម្ងន់ប៉ុន្មានបានជានិយាយជាមួយអ្នកធំចូលចិត្តទ្រម្ល៉េះអ្ហាស ? ដល់ពេលនេះទើបដឹងថាទ្រពងគឺជាវប្បធម៌អែបអបដើម្បីរកតំណែងខ្ពស់ជាងនេះ ។
តាមពិតអ្វីៗពិតជាប្រែប្រួលមែន ។ជាការពិតហើយអាកាសធាតុយ៉ាងម៉េចក៏ប្រែប្រួលរញ៉េរញ៉ៃ វស្សាមិនដឹងវស្សា ប្រាំងមិនដឹង
ប្រាំងចុះមនុស្សរឿងស្អីដែលថាមិនប្រែប្រួលនោះ ?បន្ទាប់ពីបែកគ្នាជាង១០ឆ្នាំសម្លាញ់ខ្ញុំមានម៉ាកំភ្លូសដែរដែលបានក្លាយទៅជាអ្នកធំ ខ្លះពាក់ផ្កាយ ខ្លះជាឧត្តមសេនីយ៍ដែលគ្មានកូនទាហាន ។ ខ្លះជាមេទ័ពដែលគ្មានកងទ័ពខ្លះជាមន្ត្រីដែលគ្មានប៊ុយរ៉ូ ហេស ! ហេ ! ។
ខ្ញុំមើលទៅវាហាក់ដូចជាមានសេចក្ដីសុខណាស់ ។ ប្រពន្ធវារកស៊ីនៅផ្ទះវាពាក់ផ្កាយជិះឡានកាតេកាតឺចុះឡើងហើយចូលផ្ទះ
ដោយមិនខ្ចីដោះផ្កាយចេញព្រោះខ្លាចអ្នកជិតខាងមិនដឹងថាវាពាក់ផ្កាយ ។
ពួកវាកាលពីជាង១០ឆ្នាំមុនសុទ្ធតែនិយាយថាមិនចង់ធ្វើធំ ។ពេលនេះវាជាអ្នកធំដល់ពេលជួបខ្ញុំដែលជាមិត្តចាស់វាចូលចិត្តមើល
មេឃយ៉ាងម៉េចវាទេ ឯ ខ្ញុំចេះតែបារម្ភក្រែងលោវាជំពប់ជើងដួលបាក់ ក ងាប់ ។ពីមុនវាដើរផឹកស៊ីតែជាមួយខ្ញុំហើយខ្ញុំចេញលុយឲ្យវាញឹកជាងវាចេញឲ្យខ្ញុំទៅទៀត ។
ពីមុនផឹកតែតាមចិញ្ចើមថ្នល់ដល់ឥឡូវធ្វើឯងឬក្សឡូយរកតែកន្លែងដែលមានម៉ាស៊ីនត្រជាក់ហើយផឹកតែមួយកំប៉ុងអីវ៉ាន់តាំង
និយាយថាសម័យនេះគេមិនផឹកច្រើនទេវាប៉ះពាល់សុខភាព ។អាអាចម៍ ! ពីមុនផឹកតែហ្ស៊ូនីវល្លិ៍ឈើ(ស្រាថ្នាំ ឬ ស្រាត្រាំចំណាំងឈើ )ដល់ឥឡូវធ្វើឯងខ្លាចខូចសុខភាព ។
ពេលខ្លះផឹកទាល់តែគេសែងដាក់ស៊ីក្លូដឹកយកទៅផ្ទះហើយក្អួតដាក់ស៊ីក្លូគេវិះតែនឹងត្រូវតាស៊ីក្លូវ៉ៃរយះក្បាលទៀតផង ។នែ ! អ្នក
ធំរបៀបអាក្លើខ្ញុំទាំងប៉ុន្មាននាក់នេះមិនគួរឲ្យសេពគប់ទេហ្នា ។អញ្ចឹងហើយទើបនាយខ្ញុំខ្ពើមសំដីពួកអាដែលនិយាយថាមិនចង់ធ្វើធំនោះ៕