ក្រុមខ្លាំង២រកបាន៣ពិន្ទុដូចគ្នា នៃការប្រកួតកីឡាបាល់ទះ មិត្តភាពអបអរសាទរទិវាជ័យជម្នះ៧មករា១៩៧៩-២០២១
ភ្នំពេញ៖ថ្ងៃទី២០ខែមករាឆ្នាំ២០២១ក្រុមបាល់ទះជើងខ្លាំង២ក្រុមរកបាន៣ពិន្ទុដូចគ្នានៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះមិត្តភាពអបអរសាទរទិវាជ័យជម្នះ៧មករា១៩៧៩-២០២១បន្ទាប់ពីពួកគេបានយកឈ្នះលើគូប្រកួតរៀង២ខ្លួនដោយការប្រកួតប្រព្រឹត្តនៅទីលានបាល់
ទះវីសាខា។
ក្រសួងមហាផ្ទៃយកឈ្នះ លើ ក្រុមបញ្ជាការដ្ឋានអង្គរក្សក្នុងលទ្ធផល៣សិតទល់២សិតគឺ២៥ទល់១៧, ២៨ទល់៣០,១១ទល់២៥, ២៥ទល់២៣ និង១៦ទល់១៤។ ចំណែកក្រុមបាល់ទះម្ចាស់ផ្ទះ វិសាខាយកឈ្នះ លើ ក្រុមកងពលធំអន្តរាគមន៍លេខ៣លទ្ធផល៣សិតទល់០ គឺ២៥-២២, ២៥-២១ និង ២៥-១៦។
ក្រុមដែលមានឈ្មោះក្នុងបញ្ជីរចូលរួមមានក្លិបកីឡាបាល់ទះវិសាខាក្លិបកីឡាបាល់ទះក្រសួងមហាផ្ទៃក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ក្លិបកីឡាបាល់ទះកងពលអន្តរាគមន៍លេខ៣ និងក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ក្លិបទាំងប៉ុន្មាននេះ
សុទ្ធតែជាក្លិបកំពូលក្នុងប្រទេសកម្ពុជា ។
ព្រឹត្តិការណ៍នៃការប្រកួតនេះពានរង្វាន់សម្រាប់លើក ទឹកចិត្តដល់ក្រុមជ័យលាភីវិញចំណាត់ថ្នាក់លេខ១ទទួលបានពាន១ រួមជាមួយនឹងថវិកា២លានរៀល ចំណាត់ថ្នាក់លេខ២ ថវិកា ១.៥០០.០០០រៀល និងចំណាត់ថ្នាក់លេខ៣ ថវិកា១លានរៀល ។