ក្រុមបាល់ទាត់ វ័យចាស់ទ័ព លើពាននៃការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់៧មករា
ភ្នំពេញ៖ក្រុមបាល់ទាត់វ័យចាស់ទ័ពបានគ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់៧មករាតេជោ
សន្តិភាពរដូវកាលទី៥ ឆ្នាំ២០២១ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករាខួបលើកទី ៤២ បន្ទាប់ពីយកឈ្នះលើកក្រុមបាល់ទាត់ 7 Clean Football ក្នុងលទ្ធផល៣ទល់២នាវគ្គផ្តាច់ព្រ័ត្រនៅទីលានបាល់ទាត់ស្តាតចាស់។
ចំណែកក្រុមបាល់ទាត់ 7 Clean Football បានត្រឹមជើងឯករងនិងក្រុមបាល់ទាត់ស្រលាញ់សន្តិភាពភ្នំពេញជាប់ចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះលើក្រុមបាល់ទាត់ 7NG Soccer Team ក្នុងលទ្ធផល៣ទល់១។ រីឯលោក ហែម ដារិទ្ធ កីឡាករពាក់អាវលេខ១០ របស់ក្រុមបាល់ទាត់ស្រលាញ់សន្តិភាពភ្នំពេញទទួលបានពានរង្វាន់កីឡាករស៊ុតបញ្ជូលទីប្រើរយៈពេលខ្លីបំផុតនៃការប្រកួតក្នុងចំណោមកីឡាករចូលរួមទាំង១០ក្រុម។
ដោយឡែកពានរង្វាន់ស៊ុតប៉េណាល់ទីចំណាត់ថ្នាក់លេខបានទៅលើក្រុមបាល់ទាត់ស្រលាញ់សន្និភាពភ្នំពេញស៊ុតឈ្នះក្រុមក្រុមបាល់ទាត់ 7NG Soccer Team ក្នុងលទ្ធផល៤ទល់៣ ដូច្នេះក្រុមបាល់ទាត់ 7NG Soccer Teamទទួលបានជើងឯករង រីឯក្រុមបាល់ទាត់ 7 Clean Football ជាប់ចំណាត់លេខ៣ឈ្នះក្រុមបាល់ទាត់វ័យចាស់ទ័ពក្នុងលទ្ធផល៣ទល់២ ៕