លោក គួច ចំរើន ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការកណ្តាលអាណត្តិទី៦ តាមប្រព័ន្ធវីដេអូរ អនឡាញ
ព្រះសីហនុ ៖ លោកគួច ចំរើន ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រសីហនុ ដឹកនាំសមា ជិក សមាជិកាគណៈកម្មាធិការសា ខា នាយកប្រតិបត្តិសាខា ប្រធានអនុសាខាក្រុង ស្រុក ចូលរួមកិច្ច ប្រជុំគណៈកម្មាធិការកណ្តាលអាណត្តិទី៦ តាមប្រព័ន្ធវីដេអូរ អនឡាញ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់ លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោកស្រី ពុំ ច័ន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពី គណៈកម្មាធិការសាខាកាកបាទក្រ ហមកម្ពុជា ២៥ រាជធានី-ខេត្ត នាព្រឹកថ្ងៃព្រហស្បត្តិ៍ទី២១ ខែមករា ឆ្នាំ២០២១ ។
របៀបវារៈប្រជុំមានដូចជា៖
១.ផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលជូនសា ខាកាកបាទក្រហមកម្ពុជា ២៥ រាជធានី-ខេត្ត និងទិសដៅការងារឆ្នាំ២០២១។ ២.ការងារឥស្សរជនឆ្នើមថា្នក់ជាតិ និងការងារអភិវឌ្ឍន៍ ស្ថាប័ន(យុទ្ធសាស្ត្រ២០២១- ២០៣០ និងការងារអភិវឌ្ឍសាខា )។ ៣.បញ្ហាប្រឈមផ្សេងៗរបស់សាខានីមួយៗ ។
លោកស្រី ពុំ ចន្ទីនី អគ្គលេខា ធិការកាកបាទក្រហមកម្ពុជា មានប្រសាសន៍បើកកិច្ចប្រជុំ ក្នុងគោល បំណងឈ្វេងយល់បញ្ហាប្រឈមនានារបស់សាខាកាកបាទក្រហមរាជធានី-ខេត្តទាំង២៥ ក្នុងព្រះរា ជាណាចក្រកម្ពុជា ដើម្បីយើងធ្វើការពិភាក្សាដោះស្រាយរួមគ្នា ឆ្លើយ តបបានទាន់ពេលវេលា និងលើកទិសដៅអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២១ ស្របតាមតម្រូវការ ៕