អភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់មន្ត្រីសាលាខេត្ត សម្រាលកូននៅមន្ទីរពេទ្យសេតេ ស្ថិតក្នុងសង្កាត់លេខ២
ព្រះសីហនុ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកស្រីហៀក ហ៊ីមុល្លី អភិបាលរងខេត្ត អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់មន្ត្រីសាលាខេត្តព្រះសីហនុ សម្រាលកូននៅមន្ទីរពេទ្យសេតេ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ។
ក្នុងឱកាសនោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បាននាំយកអំណោយមានដូចជា ផ្លែឈើ ទឹកដោះគោឆៅ និងថវិកាចំនួន ២.០០០.០០០ រៀល ឧបត្ថម្ភជូនលោកស្រី សៅ ចណ្ណា ជាមន្ត្រីអង្គច្រកចេញចូលតែមួយសាលាខេត្តព្រមទាំងផ្តាំផ្ញើឱ្យថែទាំសុខភាពខ្លួនឯង និងទារក ពិសេសការបំបៅកូនទឹកដោះដំបូង ធ្វើឱ្យក្មេងមានសុខភាពល្អ៕