អភិបាលក្រុងព្រះសីហនុ ជួបសំណេះសំណាលជាមួយប្រជាការពារ និងបុគ្គលអនាម័យក្រុង និងចែកសម្ភារៈមួយចំនួន ជាអំណោយរបស់សប្បុរសជននានា
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ អញ្ជើញសំណេះសំ ណាលជាមួយប្រជាការពារ និងបុគ្គលិកអនាម័យក្រុងព្រះសីហនុ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង នាយករដ្ឋបាលសាលាក្រុង និងសប្បុរសជន នៅសាលាក្រុងព្រះ សីហ ។
លោក អ៊ី សុខឡេង អភិបាលក្រុង ព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់បងប្អូនប្រជាការពារ និងបុគ្គលិកអនាម័យក្រុងរបស់យើងបានល្អ ថ្វីត្បិតតែសំរាម នាពេលបច្ចុប្បន្នមានប្រមាណពី ៣៥០ ទៅ ៤០០តោនក្នុងមួយថ្ងៃ ខុសផ្លែកកាលពីឆ្នាំ២០១៨-២០១៩ សំរាមមានរហូតពី ១,៥០០ ទៅ ១,៨០០តោនក្នុងមួយថ្ងៃ ក៍បន្តែ បងប្អូនអនាម័យយើងខិតខំបំពេញ ការងារដោយការទទួលខុសត្រូវ ។ រដ្ឋបាលក្រុងបានធ្វើការជួបជុំសំ ណេះសំណាលជាមួយប្រជាការពារ និងបុគ្គលិកអនាម័យក្រុងយើងក្នុងមួយឆ្នាំមិនតិចជាង ៥ដងទេ ម្យ៉ាងការជួបជុំសំណេះសំណាល ដើម្បីបង្កើនភាពស្និតស្នាលរវាងថ្នាក់ដឹក នាំក្រុង ជាមួយមន្ត្រីរាជការ ប្រជាការពារ និងបុគ្គលិកអនាម័យរបស់យើង ពិសេសឈ្វេងយល់អំពីសុខទុក និងបញ្ហាប្រឈមនានារបស់ បងប្អូន ។
លោក អ៊ី សុខឡេង បន្តថា សម្ភារៈមានដូចជា ខោ អាវ ទាំងនេះ គឺបានមកពីការចូលរួមបរិច្ចាកថវិការបស់លោកឧកញ៉ា អស់ លោក លោកស្រី ក្នុងខេត្តរបស់យើង ដើម្បីយកមកទិញសំលៀកបំពាក់ចែកជូនបងប្អូននាពេលនេះ ព្រមទាំងបានថ្លែងអំណរគុណ និងអគុណចំពោះសប្បុរសជនដែលបានចូលរួមជាមួយរដ្ឋបាលក្រុងជាបន្តបន្ទាប់ សង្ឃឹមនឹងជឿជាក់ថា លោកឧកញ៉ា អស់លោក លោកស្រី និងបន្តគាំទ្រដល់រដ្ឋបាលក្រុងយើងបន្តទៀត ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព បរិស្ថាន និងការអភិវឌ្ឍក្រុង ខេត្តរបស់ឱ្យមានការរីកចម្រើនបន្ថែមទៀត ។
សូមបញ្ជាក់ថា ប្រជាការពារចំនួន ២៧នាក់ ក្នុងម្នាក់ទទួលបានខោ ០១ និងអាវ០១ ដោយឡែកបុគ្គ លិកអនាម័យក្រុងចំនួន ២៨នាក់ ក្នុងម្នាក់ទទួលបានអាវ ០២ ។
ក្នុងឱកាសនោះ លោកអភិបាលក្រុងព្រះសីហនុ ក៍បានផ្តល់លិខិតថ្លែងអំណរគុណជូនចំពោះលោកឧកញ៉ា លោក លោកស្រី ដែលបានចូលរួមថវិកាទិញខោ អាវ ចែក ជូនប្រជាការពារ និងបុគ្កលិកអនា ម័យនាពេលនេះ ៕