ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

78

 

កូរ៉េខាងត្បូង ៖  ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េ លោក ឡុង ឌីម៉ង់ បានជម្រុញអោយនិស្សិតខ្មែរ ដែលបានមកបំពេញការងារនិងសិក្សានៅប្រទេសកូរ៉េទាំងអស់ត្រូវធ្វើយ៉ាងណា ខិតខំក្រេបយកចំណេះដឹង និងបន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ដើម្បីពេលត្រឡប់ទៅ ធ្វើការនៅប្រទេសខ្មែរវិញ អាចបង្កើតគំនិតឆ្នៃប្រឌិតខ្ពស់ ក្នុងការអនុវត្ត ទ្រឹស្តីដែលបានរៀន ជាមួយការងារជាក់ស្តែង ដើម្បីឲ្យប្រទេសជាតិ រីកចម្រើនតទៅមុខទៀត ។

  ការជម្រុញបែបនេះរបស់លោក ឡុង ឌីម៉ង់ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ ខណៈដែលលោកទទួលជួប ប្រធានសមាគមន៍ និស្សិតខ្មែរនៅកូរ៉េ ដែលទើបនឹងជាប់ឆ្នោតថ្មីៗ។ ក្នុងនោះលោកអគ្គក៏បានផ្តល់អនុសាសន៍មួយចំនួនទៀត ដល់ប្រធានសមាគមន៍ផងដែរ ដោយ ឲ្យយកចិត្តទុកដាក់ លើការងារសមាគមន៍ និងធ្វើយ៉ាងណារួមចំណែក ជួយដល់សមាជិក សមាជីការ របស់ខ្លួនឲ្យល្អ ។

ក្នុងឱកាសនោះលោកអគ្គរាជទូត បានចាត់ទុកថា ពលរដ្ឋខ្មែរម្នាក់ៗ ដែលបានមកធ្វើការងារ នៅប្រទេសកូរ៉េនេះ គឺសុទ្ធតែជាការទូតម្នាក់ របស់ប្រទេសកម្ពុជា ដែលត្រូវតែលើកកម្ពស់ តម្លៃកេត្យានុភាព ការពារផលប្រយោជន៍ និងរកផលប្រយោជន៍ ជូនប្រទេសរបស់ខ្លួន ។

   ក្នុងនោះដែរ ប្រធានសមាគមន៍ ក៏បានថ្លែងអំណរគុណ ដល់លោក ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងបានផ្តាច់ជ្ញាចិត្ត ខិតខំពួនជ្រុម ឲ្យក្រុមការងារ ដែលទើបជាប់ឆ្នោតថ្មីននេះ បន្តបេសសកម្មរបស់ខ្លួន ឲ្យកាន់តែល្អ នៅក្នុងការ សហការជាមួយស្ថានទូត ក៏ដូចជានិស្សិត និងភាគីដែលពាក់ព័ន្ធដទៃទៀត ឲ្យកាន់តែល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង