លោកស្រី ហៀក ហ៊ីមុល្លី អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ) អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយនឹងការលើកទឹកចិត្តឲ្យផ្នែកមានសមត្ថកិច្ច បន្តការខិតខំទប់ស្កាត់ បង្ក្រាបបទល្មើសជួញដូរមនុស្សគ្រប់រូបភាព ។
លោកស្រីឧត្តមសេនីយ៍ត្រី ប៉ែន កញ្ញា ស្នងការរងខេត្ត ជាអនុប្រធានលេខាធិការដ្ឋានខេត្ត បានអានរបាយការណ៍ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តព្រះសីហនុឆ្នាំ២០២០ បានអនុវត្តន៍យុទ្ធសាស្ត្រផ្សព្វផ្សាយប្រឆាំងការជួញដូរមនុស្សក្នុងឆ្នាំ២០២០ បានចំនួន ១៩២ លើក សមាសភាពចូលរួម ៨,៧១១នាក់ ស្រី ៥,៥៧០នាក់ ។
លទ្ធផលបង្ក្រាបបាន ២៤លើក ឃាត់ខ្លួន ៣០មុខសញ្ញា (ជនជាតិ ចិន ០៧នាក់ ស្រី ជនជាតិរុស្ស៊ី ០១នាក់) ក្នុងនោះបង្ក្រាបជាក់ស្តែងចំនួន ១៣ករណី ឃាត់ខ្លួន ២៥មុខសញ្ញា (ជនជាតិចិន ០៩ មុខសញ្ញា ស្រី ០២មុខសញ្ញា) ករណីសញ្ចាកម្ម ០២ករណី ឃាត់ខ្លួន ០២មុខសញ្ញា (ជនជាតិចិន ០៤នាក់ រុស្ស៊ី ០១នាក់ ស្រី) ។ ស្រាវជ្រាវបង្ក្រាប ០៨ករណី ឃាត់ខ្លួន ០៨មុខសញ្ញា . ករណីរំលោភសេពសន្ទវ: ០២ករណី ០២មុខសញ្ញា (ចិន ០១ករណី)
-ករណីប៉ុនប៉ងរំលោភសេពសន្ទវ: ០២ ករណី ០២មុខសញ្ញា
-ករណីរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ០៣ករណី ០៣មុខសញ្ញ
-ករណីសេពសន្ទវ: និងចែកចាយរូបភាពអាសអាភាស ០១ករណី។
-កិច្ចសហប្រតិបត្តិការជួយសង្គ្រោះ ជនរងគ្រោះ ២៣លើក ជនរងគ្រោះ ៧១នាក់ ស្រី (ជនជាតចិន ២៤នាក់ វៀតណាម ២៣នាក់) ៕