ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាប​ជនសង្ស័យ​ម្នាក់ ករណី​រំលោភ​លើ​ទំនុកចិត្ត ខ្ចី​ម៉ូតូ ហើយ​ជិះ​ទៅ​បាត់​

52

​បាត់ដំបង ៖ ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទា​ល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មានការ​សម្របសម្រួល​ទៅលើ​នីតិវិធី​ពី ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២១ វេលា​ម៉ោង ១៣:៣០​នាទី នៅ​ចំណុច​ភូមិ​អូរ​មុនី​១ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី រំលោភ​លើ​ទំនុកចិត្ត ( ខ្ចី​ម៉ូតូ ) ០១ ករណី និង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ឈ្មោះ សយ កុសល់ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ទីកន្លែង​កំណើត ភូមិ​សិង្ហ ឃុំ​សិង្ហ ស្រុក​សំរោង ខេត្តតាកែវ បច្ចុប្បន្ន​មាន​ទីលំនៅ​មិន​ពិតប្រាកដ ។

​ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​ខ្ចី​ម៉ូតូ របស់​ជនរងគ្រោះ ឈ្មោះ ជ័យ មី​តួ ភេទ​ប្រុស អាយុ ២១ ឆ្នាំ ទីកន្លែង​កំណើត ខេត្តព្រះវិហារ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២១ វេ​ល​ម៉ោង ១៤:០០​នាទី នៅ​ចំណុច​មុខ​ផ្សារ​ទំនើប ភូ ពុ​យ ស្ថិត​ក្នុងភូមិ អញ្ចាញ សង្កាត់ អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាង​ដកហូត​រួមមាន ៖ ម៉ូតូ ០១ គ្រឿង​ម៉ាក ហុងដា ឌ្រី​ម សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៩ លេខ​តួ​-​ម៉ាស៊ីន 5448212 ពាក់​ផ្លាកលេខ ព្រះវិហារ 1D 6062 ។

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុងតែធ្វើការ​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕​

អត្ថបទដែលជាប់ទាក់ទង