ប្រជុំពិភាក្សាអំពីបញ្ហាព្រំប្រទល់រដ្ឋបាល និងការរួមគ្នារក្សាសន្តិសុខ រវាងរដ្ឋបាលខណ្ឌជ្រោយចង្វារ និងស្រុកមុខកំពូលខេត្តកណ្ដាល
ភ្នំពេញ៖កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅសាលប្រជំសាលាខណ្ឌជ្រោយចង្វា រដ្ឋបាលខណ្ឌជ្រោយចង្វារ និងរដ្ឋបាលស្រុកមុខកំពូល បានបើកកិច្ចប្រជុំពិភាក្សាអំពីបញ្ហាព្រំប្រទល់រដ្ឋបាល និងការរួមគ្នារក្សាសន្តិសុខ រវាងរដ្ឋបាលខណ្ឌជ្រោយចង្វារ និងស្រុកមុខកំពូល ។
កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក ឡេង រ៉ាវង្ស អភិបាលរងខណ្ឌជ្រោយចង្វារ និង លោក សាន វ៉ាន់ធុល អភិបាលរងស្រុកមុខកំពូល ខេត្តកណ្ដាលនិងដោយមានការចូលរួមពី លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ-ស្រុក លោកចៅសង្កាត់ លោកមេឃុំ នាយប៉ុស្តិ៍នគរបាល និងភូមិពាក់ព័ន្ធ សរុបចំនួន ៣៣នាក់៕