ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាបាល់ទាត់ជប៉ុនហុងដា ត្រូវបានតែងតាំង ជាគ្រូបង្គោល ក្រុមជម្រើសជាតិកម្ពុជា

113


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកាសតែងតាំងលោក Keisuke Honda ជាគ្រូបង្គោលថ្មីនៅថ្ងៃអាទិត្យ ទី១២ សីហា។ ការប្រកាសនេះធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន នាសណ្ឋាគាឡឺរ៉ូយ៉ាល់។

ប្រធានក្លិបសូលទីឡូអង្គរកាន់តួនាទីនេះ ដែលទំនេរចាប់តាំងពីគ្រូបង្គោលជនជាតិប្រេស៊ីល Leonardo Vitorino ចាកចេញពីតំណែងអំឡុង ខែតុលា ឆ្នាំ២០១៧ និង បានកាន់ការងារបណ្ដោះអាសន្ន ដោយលោក ប្រាក់ សុវណ្ណារ៉ា នាពេលកន្លងមក។

គួរដឹងដែរថា លោក Honda ដែលជាសមាជិកក្រុមជម្រើសជាតិជប៉ុន។

លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា៖ ការមកដល់របស់គ្រូវបង្វឹកថ្មី Honda គឺជាការយល់ព្រមដោយខ្លួនរបស់គាត់ផ្ទាល់ ហើយគាត់បានរំពឹងជួយកម្ពុជា រហូតដល់ឆ្នាំ ២០២៣។ លោកក៏សូមអំពាវនាវ អ្នកគាំទ្រជួយផ្តល់កម្លាំងចិត្ត នឹងគាំទ្រកីឡាករបាល់ទាត់កម្ពុជា​ ហើយយើងនឹងខំប្រឹងប្រែងឲ្យខ្លាំង ដើម្បីកីឡាករបាល់ទាត់កម្ពុជា និងសូមអរគុណ ដល់កីឡាករ Honda នឹងមិត្តរួមការងាររបស់គាត់ ដែលបានមកជួយដល់កម្ពុជា។
លោកហុងដា បានថ្លែងថា “អ្វីដែលជាគោលបំណងរបស់ខ្ញុំ គឺចង់បង្កើតរបៀបលេងឲ្យបានច្បាស់លាស់ដល់កម្ពុជា។ ខ្ញុំទទួលស្គាល់ថា នៅជប៉ុនក៏លំបាកនៅឡើយទេ តែយើងត្រូវធ្វើឲ្យមានគោលបំណងតែមួយ។ បេសកកម្មទី២ គឺ គោលដៅមិនមែនដើម្បីតែបាល់ទាត់ គឺចង់ផ្សព្វផ្សាយអ្វីល្អៗរបស់កម្ពុជា ដែរ។ ខ្ញុំចង់ផ្សព្វផ្សាយអ្វីដែលខ្ញុំចាប់អារម្មណ៍ អ្វីៗល្អច្រើន ដូចជាវប្បធម៌ បេតិកភណ្ឌពិភពលោក និង កសិកម្ម ទៅកាន់ពិភពលោក” ៕


អត្ថបទដែលជាប់ទាក់ទង