ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការប៉ូលិសស្រុកកៀនស្វាយ និងក្រុមការងារឃុំសំរោងធំ ចុះសាកសួរសុខទុក្ខ ផ្ដល់អំណោយដល់ប្រជាជនក្រីក្រ១៣គ្រួសារនិងឧបត្ថម្ភថវិកាប្រជាការពារ១២នាក់

105

កណ្ដាល៖កាលពីព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២១នេះលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ និង លោកឯក សុផាតសមាជិកអចិន្រ្តៃយ៍គណបក្សដែលជាក្រុមការងារចុះឃុំសំរោងធំដែលអមដំណើរដោយអធិការរង,លោកមេឃុំ,លោកមេប៉ុស្ដិ៍ ,មេភូមិដោយបានដឹកនាំក្រុមការងរចុះសាកសួរសុខទុក្ខនិងឧបត្ថម្ភផ្ដល់ជាអំណោយជាគ្រឿងបរិភោគនិងថវិកាទៅដល់ប្រជាជនក្រីក្រ១៣គ្រួសាររស់នៅឃុំសំរោងធំស្រុកកៀនស្វាយនិងកម្លាំងប្រជាការពារ១២នាក់ក្នុងម្នាក់ៗ១មុឺនរៀលផងដែរ។

លោកអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថាចំពោះអំណោយដែលផ្ដល់ជូនដល់ដៃប្រជាជនក្រីក្រនាពេលនេះដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ១បាវស្មើ២៥គីឡូក្រាម,មី១កេស,ទឹកត្រី១យួរ,ទឹកសុីអុីវ១យួរ,និងថវិកា២មុឺនរៀលផងដែរ។
ខណៈពេលចុះសាកសួរសុខទុក្ខនិងផ្ដល់អំណោយឧបត្ថម្ភដូចបានរៀបរាប់ខាងលើនោះលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានមានមតិលើកឡើងដើម្បីផ្ដល់ជាកម្លាំងចិត្តទៅដល់បងប្អូនទីទ័លក្រ១៣គ្រួសារខាងលើនោះថាទោះបីយើងជួបការខ្វះខាតផ្នែកជីភាពក្ដីតែយើងមិនត្រូវមើលរំលងឡើយពិសេសត្រូវមើលថែទាំសុខភាពអោយបានល្អប្រសើរផងដែរ។លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងបានមានមតិបន្តទៀតថាថ្វីបិទអំណោយដែលផ្ដល់ជូននៅពេលនេះមានបរិមាណមិនសូវច្រើនក្ដីតែយើងអាចដោះស្រាយរាល់ការលំបាកខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃបានមួយគ្រាផងដែរ។ហើយក្នុងនាមថ្នាក់ដឹកនាំអធិការប៉ូលិសស្រុកកៀនស្វាយ និង ក្រុមការងារដែលជានិច្ចកាលតែងតែមានការគិតគូរខ្ពស់ទៅដល់បងប្អូនប្រជាជនជួបការខ្វះខាតផ្នែកជីវភាពជានិច្ច។តួយ៉ាងដូចនៅថ្ងៃនេះជាដើមដោយមិនទុកអោយបងប្អូនប្រជាជនដែលមានជីវភាពក្រីក្ររស់នៅក្នុងភាពឯកោឡើយពោលគឺទៅយឺតប្រសើរជាងមិនបានទៅហើយបានតិចតូចប្រសើរជាងអត់នេះគឺជាវប្បធម៌នៃការចែករំលែកនៃអធិការប៉ូលិសកៀនស្វាយ និង ក្រុមការងារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង