អធិការខណ្ឌឬស្សីកែវ យកអំណោយ លោកស្នងការជូន ដល់អតីតយុទ្ធជនដែលមានជីវភាពខ្វះខាត់ចំនួន២៤គ្រួសារ
ភ្នំពេញ៖ លោកឧត្តមសេនីយន៍ឯក ស ថេត បានបញ្ចេញអំណោយបន្តិចបន្តួច ប្រគល់ឱ្យ អធិការខណ្ឌឬស្សីកែវ ចែកជូនលោកពូអ្នកមិញ ដែលជាអតីតយុទ្ធជន នៅខណ្ឌឬស្សីកែវកន្លងមក ជាក់ស្តែង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ អធិការខណ្ឌឬស្សីកែវ លោក ហ៊ាង ថារ៉េត បានទទួលអំណោយពីលោកឧត្តមសេនីយន៍ឯក ស ថេត បានចែកអំណោយជូនដល់ អតីតយុទ្ធជន ខណ្ឌឬស្សីកែវ ដែលមានជីវភាពខ្វះខាត់ចំនួន២៤ គ្រួសារ។
លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ ខណ្ឌឬស្សីកែវមានប្រាប់អោយដឹងថា លោកទទួលអំណោយបន្តិចបន្តួចពី លោកឧត្តមសេនីយន៍ឯក ស ថេត ដើម្បីចែកជូនដល់ លោកពូ អ្នកមិញ ដែលជាអតីត យុទ្ធជន បម្រើលើវិស័យ មន្រ្តីនរគបាល ក្នុងខណ្ឌឬស្សីកែវ ដែលមានជីវភាពខ្វះខាត នាពេលកន្លងមក ហើយក៏រំលឹកនៃការអរគុណដល់ពួកគាត់ដែល បម្រើលើវិស័យ មន្រ្តីនគរបាល នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវយើងនេះបានយ៉ាងល្អផងដែរ ។
លោល ហ៊ាង ថារ៉េត បន្តទៀតថា លោកនិងធ្វើកម្មវិធីចែកអំណោយបន្តិចបន្តួច នេះជារៀងរាល់ឆ្នាំបន្តទៀត ដើម្បីជួយសម្រួលនៅជីវភាពរបស់លោកពូ អ្នកមិញ ដែលជាអតីតយុទ្ឌជន ក្នុងខណ្ឌឬស្សីកែវ ដោយក្នុងម្នាក់បាន ថវិកា ៥ម៉ឺនរៀល, អង្ករ ០១បេ(២៥គ.ក្រ), មី ១កេស, ភេសជ្ជៈ ១កេស, ទឹកសុទ្ធ ១កេស, និងទឹកត្រី-ទឹកស៊ីអ៉ីវ ០២យួរ ជូនដល់ អតីតយុទ្ធជន នគរបាលខណ្ឌឫស្សីកែវ។
លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ ខណ្ឌឬស្សីកែវ បានបន្តថានេះ ជាការដឹងគុណដល់អំ ពូ មីង ដែលជាអតីតយុទ្ឋជន ដែលមានបទពិសោធន៍ បើគ្មានអតីតយុទ្ឋជន ក្នុងការត្រួសត្រាយផ្លូវសម្រាប់ក្មេងៗជំនាន់ក្រោយទេៗ គឺគ្មានថ្ងៃនេះទេ ថ្ងៃនេះយើងមានសុខសន្តិភាពពេញបរិបូរណ៍ ក៏ដោយសារអំ ពូ ជាអតីតយុទ្ឋជននេះហើយ ។