ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលមហោស្រព ព្រះសីហមុនី ខេត្តកំពង់ចាម ឆ្លងចរន្តអគ្គិសនី បង្កជាអណ្តាតភ្លើងឆេះទាំងព្រឹក

68


ខេត្តកំពង់ចាមៈ សាលមហោស្រព ព្រះសីហមុនីខេត្តកំពង់ចាម ត្រូវបានឆ្លងចរន្តអគ្គិសនីឆេះទាំងព្រឹក ត្រូវបានរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងកម្លាំងអន្តរាគមន៍នគរបាលខេត្តកំពង់ចាម ជាច្រើននាក់ បានចុះជួយសម្រួលចរាចរណ៍ និងប្រតិបត្តិការជួយពន្លត់ បានទាន់ពេលវេលា ប្រកបដោយសុវត្ថិភាព មិនប៉ះពាល់ដល់ទីតាំងផ្សេងនោះទេ ហើយក៏មិនមានរបួសដល់មនុស្សផងដែរ ។ ហេតុការណ៍នេះកើតឡើង កាលពីនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទី សាលមហោស្រព ព្រះសីហមុនីខេត្តកំពង់ចាម ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម គ្រប់គ្រងដោយ ឈ្មោះ យ៉េន សារិទ្ធ ភេទប្រុស អាយុ ៥៧ឆ្នាំ នៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាមខេត្តកំពង់ចាម។

ប្រតិបត្តិការនេះ ដឹកនាំដោយ លោកឧត្តមសេនីត្រី ហេង វុទ្ធី ស្នងការរងទទួលវេនប្រចាំបញ្ជាថ្ងៃនេះកំពុងជួយអន្តរាគមន៍ ភ្លាមៗនោះដែរក៏មានវត្តមាន លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដល់កន្លែងកើតហេតុផងដែរ។
ខូចខាត សម្ភារៈ ដូចខាងក្រោម ឆេះកៅអី ដែកពូកចំនួន៨៥ /៨៥០កៅអី ស្មើរ១០ភាគរយ ឆេះ និង ខូចខាតពិតានម្នាងសិលាខាងលើទាំងស្រុង១០០ភាគរយ ឆេះជញ្ជាំងកាំម្ញីមួយចំហៀងទាំងស្រុង ឆេះទ្វារឈើចេញចូលចំនួន ២សន្លឹក

លោកឧត្តមសេនីត្រី ហេង វុទ្ធី បានបញ្ជាក់ថា មូលហេតុ បណ្តាលឲ្យមានអគ្គីភ័យកើតឡើងបណ្តាលមកពី (ទុសេខ្សែភ្លើង)។
កិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង និងប្រើប្រាស់ទឹកអស់ ចំនួន៥រថយន្ត ធំ១គ្រឿង តូច៤គ្រឿង (ស្មើ៤០ម៉ែតគូប) និងប្រើប្រាស់បំពង់ពន្លត់ អស់ចំនួន៧បំពង់ ធំ៣ តូច៤បំពង់ ៕


អត្ថបទដែលជាប់ទាក់ទង