ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្មានទំនួលខុសត្រូវ មោបាំងកេីតចេញអារម្មណ៍ ក្រេវក្រោធ ហឹង្សាព្រោះតែខឹងប្រពន្ធរត់ចោល បុរសម្នាក់សម្រេចចិត្ដដុតផ្ទះឆេះខ្ទេច

72

កំពង់ស្ពឺ៖ មានករណីហឹង្សាគ្រួសារ ដុតផ្ទះខ្លួនឯង បង្កឡើងដោយឈ្មោះ ហេង ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិផ្ចឹកជ្រុំ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឆេះផ្ទះទាំងស្រុង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង៩ និង ០០នាទី ។

ផ្ទះមានទំហំទទឹង ៥ ម៉ែត្រ បណ្តោយ ៧ ម៉ែត្រ សរសរថ្ម កំពស់២ ម៉ែត្រកន្លះ ជញ្ជាំងក្តា រនាបក្តាដំបួលប្រក់ក្បឿង សម្ភារៈដែលឆេះរួមមានពូក ភួយ មុង កន្ទេល សំលៀកបំពាក់ មួយចំនួន និងបែកពាងទឹកចំនួនបី។

តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន មូលហេតុកេីតជាហឹង្សា ក៏ព្រោះតែខឹងប្រពន្ធរត់ចោល ហើយបុរសជាប្ដីក្លាយជាមនុស្សខូចចិត្ដនិងយកស្រាជាមិត្ដដោះទុក្ខលំបាកក្នុងហរទ័យ ព្រោះតែស្រីរត់ចោលបង ការពិតកន្លងមក បុរសខាងលេីគឺជាមនុស្សផឹកស្រាជាប្រចាំ (ញៀនស្រា)និងតែងតែរករឿងប្រពន្ធព្រោះតែ ភ្លេីងពណ៌ផ្កាឈូក៕

អត្ថបទដែលជាប់ទាក់ទង