កម្ពុជា នឹងប្រារព្ធពិធីបុណ្យមាឃបូជា នៅថ្ងៃ២៨.២៩មករានេះ
ភ្នំពេញ៖ ឆ្នាំនេះពិធីបុណ្យមាឃបូជានឹងត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃគឺ ថ្ងៃព្រហស្បត្តិ៍ ១៥កើត និងថ្ងៃសុក្រ ១រោច ខែមាឃព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ២៨-២៩ មករា ឆ្នាំ២០២១ ។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិសហការជាមួយក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នសាលារាជធានីភ្នំពេញ និង
ខេត្តពាក់ព័ន្ធ ចាត់តាំងរៀបចំពិធីបុណ្យមាឃ បូជាជាផ្លូវការនៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧត្ដុង)ក្នុងរយៈ ពេលមួយថ្ងៃ គឺនៅថ្ងៃពេញបូណ៌មី នៃខែ មាឃ ដោយពេលព្រឹកមានកម្មវិធីថ្វាយគ្រឿងសក្ការបូជានមស្ការព្រះរតនត្រ័យ សមាទានសីល វេរភត្ត ឧទ្ទិសកុសល និមន្តព្រះសង្ឃបិណ្ឌបាត នៅសាលាបុណ្យខាងក្រោម មុខព្រះមហាសក្យមុនីចេតិយ ។
នៅពេលល្ងាចទុកឱកាសប្រគេនព្រះសង្ឃជូនពុទ្ធបរិស័ទវេរថ្វាយគ្រឿងសក្ការបូជា នមស្ការព្រះរតនត្រ័យ ប្រកាសមាឃបូជា សូត្រនមក្ការគាថាសម្ដែងធម៌ទេសនា បំពេញកុសលតាមធម្មតា។ថ្ងៃបន្ទាប់ ការប្រារព្វពិធីអាស្រ័យលើសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទគោរពតាមប្រពៃណី ព្រមទាំងត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ស្ដីពីវិធានបង្ការការពារជំងឺឆ្លង កូវីដ.19(Covid -19)គឺត្រូវពាក់ម៉ាស់ ធ្វើការវាស់កម្ដៅ លាងដៃនិងអាកុល រក្សាគម្លាតសុវត្តិភាពប្រវែងយ៉ាងតិច(១,៨០ម)៕ សំរិត