ក្រុម Yuetai Mekongers គ្រងតំណែងជើងឯកនៃការប្រកួតកីឡាបាល់បោះលីក “league” ឆ្នាំ២០២០
ភ្នំពេញ៖ក្រុមកីឡាបាល់បោះ Yuetai Mekongers ប្រជែងបានតំណែងជើងឯកនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់បោះលីក “league” ឆ្នាំ២០២០ បន្ទាប់ពីយកឈ្នះក្រុមកីឡាបាល់បោះ Extra Joss Fig htersនៅវគ្គផ្តាច់ព្រ័ត្រ ។
ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសហព័ន្ធកីឡាបាល់បោះកម្ពុជាក្រោមការជួយឧបត្ថម្ភពីក្រុមហ៊ុនឯកជនដើម្បីអភិវឌ្ឍន៍កីឡាបាល់បោះកម្ពុជាសម្រាប់ត្រៀមការប្រកួត SEA GAMES 2021 និង SEA GAMES 2023។
យប់ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ លោក ឈី សម្បត្តិ អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការប្រកួតleague បាល់បោះ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ចំណែកក្រុមកីឡាបាល់បោះABA Dragon បានត្រឹមចំណាត់ថ្នាក់លេខ៣នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់បោះលីក “league” ឆ្នាំ២០២០បន្ទាប់ពីយកឈ្នះក្រុមកីឡាបាល់បោះMasterTapsiនៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា។ការប្រកួតនេះមាន៧ក្រុមចូលរួមដែលបានចាប់ផ្តើមការប្រកួតជាផ្លូវពាក់កណ្តាលឆ្នាំ២០២០ដោយសារតែមេរោគCOVID-19ត្រូវបានពន្យាពេលរហូតដល់ថ្ងៃទី២៤ខែមករាឆ្នាំ២០២១ទើបបញ្ចប់ការប្រកួតជាផ្លូវការ។
លោកឈីសម្បត្តិបានប្រសាសន៍ថាតាំងនាមប្រធានសហព័ន្ធនិងរូបលោកផ្ទាល់សូមវាយតម្លៃខ្ពស់ចំពោះការប្រកួតដែលប្រកាន់
ភ្ជាប់នូវវិន័យក្រមសីលធម៌សម្រាប់ក្រុមចូលរួមការប្រកួតកីឡាបាល់បោះលីក“league”ឆ្នាំ២០២០ដោយជោគជ័យ។ការប្រកួតនេះសម្រាប់អភិឌ្ឍនមន្ត្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួតក្នុងការអភិឌ្ឍនសមត្ថភាពរបស់ខ្លួនដើម្បីត្រៀមខ្លួនព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួត៕