អាជ្ញាធរខណ្ឌបឹងកេងកង ប្រជុំពង្រឹងការងារសន្តិសុខ ក្នុងមូលដ្ឋានមុនថ្ងៃចូលឆ្នាំចិន
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះនៅសាលាខណ្ឌបឹងកេងកង រាជធានីភ្នំពេញបានរៀបចំបើកកិច្ចប្រជុំដោយជួបសំណេះសំណាលគ្នាជាមួយលោក. លោកស្រីដែលជាមេភូមិទាំង៥៤រូបនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងដោយស្ដីពីការងាររក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បញ្ហាបរិស្ថាន អោយបានល្អប្រសើរនៅតាមបណ្ដាភូមិនិមួយៗក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងមូលដែលមាន០៧សង្កាត់និងផ្សារចំនួន២ផងដែរអោយបានប្រសើរស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពពោលគឺគ្មាន៩យ៉ាងហើយស្របពេលនេះគឺជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ។
នាឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើងដោយថ្លែងកោតសរសើរទៅដល់លោក.លោកស្រីដែលជាមេភូមិទាំង៥៤រូបដែលបានបំពេញការងារតាមតួនាទីភារៈកិច្ចរបស់ខ្លួនដោយបម្រើប្រជាជនមិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃនិងការងារសង្គមក្នុងមូលដ្ឋានបានល្អប្រសើរហើយម្យ៉ាងទៀតលោក.លោកស្រីដែលជាមេភូមិគាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ពត៌មានមកថ្នាក់សង្កាត់និងថ្នាក់ខណ្ឌរាល់បញ្ហាដែលកើតមានឡើងនៅក្នុងភូមិគាត់គ្រប់គ្រង។ដូចនេះលោក .លោកស្រីដែលជាមេភូមិគឺជាកម្លាំងស្នូលដ៏សំខាន់ដោយមិនអាចខ្វះបានឡើយពេលបំពេញការងារទៅតាមលំដាប់លំដោយខ្សែទទឹងខ្សែបណ្ដោយមកថ្នាក់សង្កាត់ថ្នាក់ខណ្ឌដើម្បីទទួលបានពត៌មាននិងសុខទុក្ខបងប្អូនប្រជាជនព្រោះអីគាត់ជាមេភូមិដែលជានិច្ចកាលគឺនៅកៀកឬក្បែរប្រជាជនជានិច្ច៕